About Me

header ads

រដ្ឋបាលខេត្តប៉ៃលិន រៀបចំតុបតែងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២០ មីនា ឆ្នាំ២០២២នេះ ដោយសារតែបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិកាន់តែខិតកៀកជិតមកដល់ ទើបរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំតុបតែង កែលម្អតំបន់រមណី យដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឱ្យបានទាន់ពេលវេលា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនកាន់តែច្រើនកុះករ បង្កើនចំណូលដល់ប្រជាពលរដ្ឋឱ្យមានជីវភាពធូរធាផងដែរ។ 


សូមបញ្ជាក់ផងដែរថា ៖ កាលពីថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ក៏មានខាងស ភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយលោកឧកញ៉ា បណ្ឌិត  ហ៊ុយ ភាវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវឧក ញ៉ា លី អ៊ុអេង បានដឹកនាំក្រុមការងារ ចុះធ្វើទស្សនកិច្ច នៅតាមតំបន់សក្កតានុពលច្រកទ្វារអន្តរជាតិព្រំ និងនាំគ្នាទៅលេងនៅក្នុងរមណីយដ្ឋាននាន ជាពិសេសរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវនេះ ដោយកោតសរសើរថា តាំងពីដើមផ្លូវចូល រហូតទៅដល់កន្លែងលេងកម្សាន្តទឹកជ្រោះ មានការចាក់បេតុងយ៉ាងល្អ មិនលំបាក្នុងការធ្វើដំណើរឡើងចុះ ហើយមានទេសភាពព្រៃភ្នំស្រស់បំព្រងគួរឱ្យចង់គយគន់។ ជាពិសេសរដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំតុបតែងកែលម្អនៅសងខាងដងផ្លូវចូលទៅរមណីយដ្ឋាននេះ ដោយមានដាំដើមផ្កា បង្កើតសួនច្បារ កែច្នៃជារូបសត្វព្រៃ សត្វស្លាប រៀចំដាក់ខ្យុសសម្រាប់ឱ្យភ្ញៀវអង្គុយលេង។ លើសពីនេះ នៅទូទាំងខេត្តប៉ៃលិន រមណីយដ្ឋានដែលល្អ និងស្រស់ស្អាតជាងគេបំផុត គឺទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដែលអមទៅដោយព្រៃភ្នំផងដែរ។ 


បើតាមការរៀបរាប់ពីលោក ហែម រិទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងឱ្យលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៏បានណែនាំក្រុមការងារសភាពាណិជ្ជកម្ម ពីសក្តានុពលនៃតំបន់ព្រំដែនខេត្តប៉ៃលិន ក៏ដូចជាតំបន់ទេសចរណ៍ ដើម្បីឱ្យប្រាប់ភ្ញៀវទេសចរដទៃទៀតឱ្យចូលមកលេងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីកាន់តែច្រើន ព្រោះរដ្ឋបាលខេត្ត បានធ្វើការកែច្នៃពីកន្លែងមានការលំបាក ជាពិសេសផ្លូវ លំឱ្យក្លាយទៅជាផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង និងបន្តកសាងផ្លូវថ្មីៗបន្ថែមទៀតផងដែរ៕