About Me

header ads

ករណី គ្រោះថ្នាក់ ចចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ឆាបណ្ដាលឱ្យមនុស្ស របួស០៣នាក់, ខូចខាតម៉ូតូ០៣គ្រឿង

ខេត្តប៉ៃលិន ៖ 

បើកបរម៉ូតូក្នុងល្បឿនលឿន វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យបុកបន្តកន្ទុយគ្នារហូតដល់៣គ្រឿង បង្កឱ្យមនុស្ស របួស០៣នាក់ ខូចខាតម៉ូតូ០៣គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥ ននិង៥៥នាទីល្ងាច ថ្ងៃ ទី ១៧ ខែមីនា ឆ្នាំ២០២២   នៅចំណុចផ្សារអូរច្រា ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ ខេត្តប៉ៃលិន។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីទី១. ឈ្មោះ យឿន ញ៉ាញ ភេទប្រុស អាយុ ១៩ឆ្នាំ (របួសស្រាល) មុខរបរកសិករ រស់នៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក HondaDream ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាកផ្លាកលេខប៉ៃលិន 1A-3934 ។ គាគីទី២. ឈ្មោះ ឯម តារា ភេទប្រុស អាយុ៣៣ឆ្នាំ (របួសស្រាល) មុខរបរគ្រូបង្រៀន រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក HondaDream ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1Q-8098 ។ ភាគីទី៣. ឈ្មោះ  ឡៃ ប៊ូលី ភេទស្រី  អាយុ៣១ឆ្នាំ (របួសស្រាល) មុខរបរកសិករ រស់នៅ ភូមិ/សង្កាត់ទួលល្វា ក្រុប៉ៃលិន/ខេត្តប៉ៃលិន  ជាម្ចាស់ម៉ូតូម៉ាក HondaWave ពណ៌ក្រហម-ស ពាក់ផ្លាកលេខ ប៉ៃលិន 1A-3897 (កំពុងចតម៉ូតូនៅចញ្ចើមផ្លូវ) ។




ប្រភពដដែលបន្តទៀតថា មូលហេតុ : បណ្តាលមកពីកត្តាមនុស្សបើកបរហួសល្បឿនកំណត់ និងមិនគោរពសិទ្ធិអាទិភាព ។ ក្រោយពេលកើតហេតុ វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន.ក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕