About Me

header ads

កសិករសម្រុកដកមើមដំឡូងមី ជួលកម្មករឱ្យកាប់ចិញ្ច្រាំហាលលក់ នាចុងរដូវ ដើម្បីយកដីដាំបន្តទៀត

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ គេសង្កេតឃើញ កសិករជាច្រើន ដែលមិនទាន់ប្រមូលផលមើមដំឡូងមីនៅតាមចម្ការរបស់ខ្លួន ចាប់ផ្តើមជួលកម្មករចូលទៅដកមើមដំឡូ ងមី ដឹកយកទៅកាប់ចិញ្ច្រាំហាលលក់ នាពេលចុងរដូវ រួចភ្ជួរដី ប្រញាប់ដាំដើមដំឡូងមីសារជាថ្មីឡើងវិញ។  តែចំពោះអ្នកខ្លះ មិនបានកាប់ចិញ្ច្រាំមើមដំឡូងមីហាលលក់ខ្លួនឯងទេ គឺប្រមូលផលលក់បន្តឱ្យឈ្មួញ ទិញយកទៅជួលកម្មករកាប់ចិញ្ច្រាំ ដាក់ហាលស្ងួតលក់ឱ្យថៅកែធំៗ ដឹកយកទៅលក់បន្តនៅប្រទេសថៃ ទទួលបានប្រាក់ចំណេញតិចតួច សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ 




បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ខាន់ ដេត អាយុ៤៧ឆ្នាំ មានស្រុកកំណើតរស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា ៖ គាត់បានចូលទៅម៉ៅទិញមើមដំឡូងមី នៅក្នុងចំការរបស់កសិករក្នុងក្រុងប៉ៃលិន យកមកជួលឱ្យកម្មករកាប់ចិញ្ច្រាំ រួច ដាក់ហាលឱ្យស្ងួត ទើបលក់បន្តឱ្យឈ្មួញដឹកយកទៅលក់នៅតាមស្តង់ធំៗ ក្នុងខេត្ត ដើម្បីលក់ទៅឱ្យ ថៅ កែថៃ។ ប្រភពបន្តទៀតថា គាត់បានចូលមកក្នុងខេត្តប៉ៃលិន តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយជួល ដីគេ ដើម្បីដាក់ហាលចំណិតដំឡូងមីហាល លុះប្រមូលទិញមើមដំឡូងមី រហូតដល់ខែមេសា ឆ្នាំ២០២២ ទើបអស់ដំឡូងមី នឹងនាំប្រពន្ធកូនត្រឡប់ទៅស្រុកកំណើតវិញ។ ក្នុងការទិញមើមដំឡូងមីពីចំ ការកសិករ គេ លក់ដំឡូងមីស្រស់ ១គីឡូក្រាមតម្លៃ ២.២ទៅ២.៤បាត (ប្រាក់ថៃ) លុះកាប់ចិញ្ច្រាំហាលស្ងួត គាត់អាចលក់ក្នុង១គីឡូក្រាមតម្លៃ ៦.៥ ទៅ៦.៦បាត (ប្រាក់ថៃ) ហើយក៏ជួលកម្មករឱ្យកាប់ចិញ្ច្រាំ ក្នុង១កញ្ឆេ តម្លៃ១០០០រៀល ដោយក្នុង១ថ្ងៃៗ អ្នកខ្លះអាចកាប់ចិញ្ច្រាំមើមដំឡូងមីបានប្រហែល៣០ទៅ៦០កញ្ឆេ គឺទទួលបានប្រាក់កម្រៃចាប់ពី៣០០០០រៀលទៅ៦០០០០រៀលផងដែរ។ 




ប្រភពដដែលបញ្ជាក់ថា ចំណែកម្ចាស់ស្តង់ដំឡូងមីខ្លះ គាត់មិនជួលកម្មករឱ្យកាប់ចិញ្ច្រាំមើមដំ ឡូងមីហាលនោះទេ គឺគេប្រើម៉ាស៊ីនកិនបំបែកមើមដំឡូងមីតែម្តង រួចប្រើត្រាក់ទ័រ ដើម្បីកកកាយចំណិត ដំឡូងមីហាល និងប្រើសម្រាប់ប្រមូលផ្តុំគ្នាដាក់លើរថយន្តដឹកយកទៅលក់បន្ត។ បើតាមការឱ្យដឹងពីស្រ្តី ឈ្មោះ សុខ ផា អាយុ៤៥ឆ្នាំ និងស្រ្តី ឈ្មោះ មុំ អាយុ៣០ឆ្នាំ រស់នៅក្នុង ក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ពួកគាត់ស៊ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងមីឱ្យថៅកែ ដើម្បីបានប្រាក់ផ្គត់ផ្គង់ ជីវភាព ដោយក្នុង១ថ្ងៃៗ ពីរនាក់ប្តីអាចចិញ្ច្រាំមើមដំឡូងមី បានប្រហែល៤០ ទៅ៥០កញ្ឆេ ហើយជួន កាល គាត់អាចចិញ្ច្រាំម្នាក់ឯង ដោយប្តីទៅស៊ីឈ្នួលលើកមើមដំឡូងមីដាក់លើរថយន្តក្នុង១តោន គេឱ្យ២៥០០០រៀល លុះពេលល្ងាច ទើបត្រឡប់មកផ្ទះវិញ។ ទោះបីជាយ៉ាងណា ពួកគាត់ ពិតជាមិនសូវហ៊ានឈប់សម្រាកច្រើនពេនោះទេ ព្រោះនេះជារដូវប្រមូលផល ដោយនៅតែបន្តិចទៀត គេលេងកាប់ចិញ្ច្រាំហាលទៀតហើយ ខណ:មេឃភ្លៀងធ្លាក់ញឹកញាប់ អាចនឹងទទួលរងការខូចខាត ទើបគេប្រញឹកឱ្យឆាប់អស់រួចឈប់សម្រាក រង់ចាំឆ្នាំក្រោយទៀត៕