About Me

header ads

ប្តីប្រពន្ធ ដែលយល់ច្រឡំថាឪពុកម្តាយបំបែកបំបាក់ បានបបួលនាំគ្នាផឹកទឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ប្រពន្ធស្លាប់ហើយ ខណប្តីកំពុងមានអាការធ្ងន់ធ្ងរ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់វេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្រ្តីម្នាក់ឈ្មោះ មាស នី អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទទួលមរណភាពហើយ ក្រោយពីរូបនាង និងប្តីបាននាំគ្នាផឹកទឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ អស់ជាច្រើន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ខណ:ប្តីមានអាការធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយអ្វីដែលគួរឱ្យអាណិតបំផុតនោះ គឺពួកគេទើបតែមានកូនប្រុសតូចម្នាក់ អាយុត្រឹមជាង២ខែប៉ុណ្ណោះ។ 

បើតាមប្រភពព័ត៌មានពីនគរបាលក្រុងប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា ៖ ប្តីរបស់ស្រ្តីខាងលើមាន ឈ្មោះ ប៉ន់ ពឿន អាយុ២៧ឆ្នាំ ជាកសិករ ទាំងពីរនាក់ប្តីប្រពន្ធ ស្នាក់នៅក្នុងចំការកៅស៊ូ ភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបានចំណាកស្រុកមករស់នៅខេត្តប៉ៃលិន អស់រយ:ពេ ល១០ឆ្នាំមកហើយ។ ក្រោយធ្វើការសួរនាំបុរសស្រ្តីខាងលើ មុនដំបូង ប្តីនាងបានផឹកស្រាស្រវឹង ស្របពេលឪពុកម្តាយខាងប្រពន្ធនៅឯខេត្តស្វាយរៀង ទូរស័ព្ទមកប្រាប់ឱ្យប្រពន្ធប្រញាប់ទៅព្យាបាលជំងឺនៅឯស្រុកកំណើត ព្រោះរៀងរាល់ថ្ងៃ នាងតែងតែមានអាការមិនស្រួល សុខភាពមិនល្អ ពោលគឺឈឺញឹកញាប់ លុះប្តីស្មានថា គ្រួសារខាងប្រពន្ធបំបែកបំបាក់ ទើបបបួលប្រពន្ធផឹកថ្នាំពុលប្រភេទទឹកខៀវតែម្តង ។



បច្ចុប្បន្នសពស្រ្តីរងគ្រោះខាងលើ ត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះជាប្តីកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយមានសភាពធ្ងន់ធ្ងរ រង់ចាំតែ ដង្ហើមចុងក្រោយ ព្រោះថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ជាថ្នាំប្រភេទលេខ១ នៅប្រទេសថៃ ពេលនរ ណាម្នាក់ ផឹកចូលទៅក្នុងក្រពះពោះវៀនហើយ គឺគ្មានសង្ឃឹមថានឹងរស់នោះឡើយ ពោលគឺគ្មានថ្នាំ ឬគ្រូពេទ្យណាអាចព្យាបាលបាននោះទេ៕