About Me

header ads

កម្លាំងនគរបាលចុះល្បាតចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន០៥នាក់ រួមជាមួយនឹងសម្ភារ:បង្កគ្រោះថ្នាក់មួយចំនួន

ខេត្តប៉ៃលិន ៖ 

ក្រោយពីមានករណីក្មេងទំនើងដើរអុកឡុកគប់អំពូលភ្លើងបំភ្លឺនៅតាមដងផ្លូវនៅតាមភូមិនានាក្នុងខេត្ត ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោកឧត្តម សេនីយ៍ទោ សេង សុគន្ធ កម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍ នគរបាលសង្កាត់បរយ៉ាខា រួមទាំងប្រជាការពារ ល្បាតឈរជើង ចាប់ឃាត់ខ្លួនក្មេងទំនើង និងសម្ភារ: ចំពាមបាញ់ ដាវ និងពិនិត្យឃើញសារធាតុញៀនផងដែរ។ ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង ប្រហែល១១ និង២០នាទីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្ពានអូរច្រា ស្ថិតក្នុង ភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យក្មេងទំនើងចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖ទី១- ឈ្មោះ  រឿង  ម៉ាច  ភេទប្រុស  អាយុ២០ឆ្នាំ  មុខរបរកសិករ  រស់នៅភូមិ ទួលល្វា  សង្កាត់ ទួលល្វា  ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន ទី២-ឈ្មោះ  រស់  សាវឿន  ភេទប្រុស  អាយុ២០ឆ្នាំ មុខរបរជាងដែក រស់នៅភូមិ ទួលស្រឡៅ  សង្កាត់ទួលល្វា  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន  (  មាន ផ្ទុក សារធាតុ ញៀន  និងម្ចាស់ជំពាម) ទី៣-ឈ្មោះ  លឿម  ច័ន្ទសិរី  ភេទប្រុស  អាយុ  ២១ ឆ្នាំ  មុខរបរ កសិករ  រស់នៅភូមិ ទួលស្រឡៅ  សង្កាត់ ទួលល្វា  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន  (ម្ចាស់កាំបិត និងម្ចាស់ជំពាម)។ ទី៤-ឈ្មោះ  ចាន់  ទិត  ភេទប្រុស  អាយុ២២ ឆ្នាំ  មុខរបរ លក់ ដូរ  រស់នៅភូមិ កោះកែវ  ឃុំសាលាក្រៅ  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ទី៥-ឈ្មោះ  ដួង  រាសី  ហៅ ញុញ  ភេទប្រុស  អាយុ ២០ ឆ្នាំ  មុខរបរ លក់ ដូរ  រស់នៅភូមិ បរហ៊ុយជេីង  សង្កាត់ បរយ៉ាខា  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន (ម្ចាស់ចំពាម)  ។ ប្រភពបន្តទៀតថា សំភារៈវត្ថុ តាង ដកហូត បាន រួម មាន  ៖១ -ចំពាមកៅស៊ូចំនួន០៣គ្រឿង ២- ពិលចំនួន០២ដើម ៣-ទួណឺវីស ដែកចំនួន០១ដើម ៤-កាំបិត ប៉័ងតោ ចំនួន០១ដើម ៥-គ្រាប់បដាងកង់ចំនួន០១ប្រអប់  និងម៉ូតូចំនួន០២គ្រឿង ម៉ាកឌ្រីមពណ៌ ខ្មៅ  ស៊េរី ឆ្នាំ២០២០  ពាក់ស្លាកលេខ  ប៉ៃលិន 1B - 4599 មានម្ចាស់ឈ្មោះ  លឿម  ចន្ទ័ សិរី។ ០២  ម៉ាកឌ្រីមពណ៌ ខ្មៅ  ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង  1X  - 6591 មានម្ចាស់ ឈ្មោះ  ដួង  រាសី  ។ 





បច្ចុប្បន្នក្មេងទំនើងទាំង០៥នាក់ខាងលើ ត្រូវបាននគរបាលរៀបចំសំនុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានក្រុមក្មេងទំនើងបាននាំគ្នាទៅគប់បំផ្លាញបណ្តាល ឱ្យបែកអំពូលភ្លើងបំភ្លឺផ្លូវជិត២០ដើម៕