About Me

header ads

គំនុំពាក្យសម្តី ធ្វើឱ្យជនសង្ស័យជិះម៉ូតូទៅវាយជនរងគ្រោះបែកក្បាល ខណ:កំពុងតែដេកលង់លក់នៅក្នុងអង្រឹង

ខេត្តប៉ៃលិន ៖ 

ជនរងគ្រោះម្នាក់ រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ដេរអស់ជាច្រើនថ្នេរ ខណ:កំពុងតែដេកលង់លក់នៅក្នុងអង្រឹងក្រោមផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូកាន់ដំបងចូលទៅវាយប្រហារ បណ្តាលឱ្យរបួសជើង និងបែកក្បាល រួចជិះម៉ូតូរត់គេចខ្លួនភ្លាមៗ។ ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍ស្ទឹងកាច់ ឱ្យតាមស្រាវជ្រាវចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ 



ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ លឹម សុខចំរើន ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មករ ស្នាក់នៅភូមិអូរអណ្ដូង ឃុំអូរអណ្ដូង  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន (រងរបួសបែកក្បាលផ្នែកខាងឆ្វេង និងហើមជើងខាងឆ្វេង)។ ចំណែកជនបង្ក មាន ឈ្មោះ ប៉ិល ភេទប្រុស ជាកម្មករ បច្ចុប្បន្នស្នាក់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ក្រោយបង្កហេតុបានរត់គេចខ្លួន)។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះម្នាក់ កំពុងតែដេកលង់លក់នៅក្នុងអង្រឹងក្រោមផ្ទះ ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូម្នាក់ឯងយ៉ាងលឿន ទៅឈប់នៅក្បែរផ្ទះនោះ ដោយមានដៃកាន់ដំបង រួចក៏ចុះពីលើម៉ូតូ ស្ទុះទៅវាយលើជនរងគ្រោះជាច្រើនដំបង ទាល់តែបាក់ដំបងជាពីរកំណាត់ បណ្ដាលឲ្យត្រូវចំរបួសជើង និងបែកក្បាលហូរឈាមស្រោចខ្លួន ក្រោយពីប្រព្រឹត្តិសកម្ម ភាពវាយប្រហារជនរងគ្រោះរួច ជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។ ប្រភពបញ្ជាក់ទៀតថា បច្ចុប្បន្ន ករណីខាងលើកម្លាំងជំនាញយុត្តិធម៌ស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពុងស្រាវជ្រាវរកជនសង្ស័យ មកអនុវត្តតាមច្បាប់៕