ប្រជាពលរដ្ឋប្រកបមុខរបរដឹកឆ្នាំងលក់ឆ្លងដែនមកពីខេត្តកំពតចំនួន៧រ៉ឺម៉ក ចូលមកដល់ទឹកដីខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ 

ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ មានប្រជាពលរដ្ឋចំនួន៧គ្រួសារ បានធ្វើដំណើរមកពីខេត្តកំពត បាននាំគ្នាដឹកឆ្នាំបាយ ឆ្នាំសម្ល ឆ្នាំងខ្ទះធ្វើនំ និងសម្ភារ:ផ្ទះបាយដាំស្លផ្សេងៗ ជាច្រើន ដើរលក់ដូរនៅតាមភូមិ ឃុំ ស្រុក ខេត្ត នានា រហូតមកដល់ខេត្តប៉ៃលិន ក៏បានស្នាក់នៅដាំបាយទទួលទាន ក្នុងវត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី នៅព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 





បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ កប ឡុំ អាយុ៣៥ឆ្នាំ និងបុរសម្នាក់ ឈ្មោះ យិត ហាយ អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយទង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត បានឱ្យដឹងថា ៖ នៅក្នុងស្រុកកំណើត ពួកគាត់អត់មានដីស្រែចម្ការធ្វើនឹងគេនោះទេ ដោយប្រកបរបរលក់ដូរសម្ភារ:ផ្ទះបាយផ្សេងៗនេះ ជាច្រើនឆ្នាំមកហើយ។ ប្រភពបន្តទៀតថា ពួកគាត់មានលក់ឆ្នាំងតូចធំគ្រប់ប្រភេទ ដោយឆ្នាំងតូចមាន តម្លៃចាប់ពី១៨០០០រៀល រហូតដល់ឆ្នាំធំ មានតម្លៃ១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល) ហើយការលក់ដូរនេះ មានប្រជាពលរដ្ឋនៅតាមតំបន់ខ្លះទិញច្រើន ដូចជា អ្នកភូមិរស់នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នាំគ្នាទិញប្រើប្រាស់ជាច្រើនគួរឱ្យកត់សម្គាល់។ គាត់បញ្ជាក់ថា ក្រោយពីលក់ដូរនៅតាមភូមិតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ នាំគ្នាដាំបាយធ្វើម្ហូបអាហារហូបជាមួយគ្នា លុះសម្រាកបន្តិចពេលរសៀលនាំគ្នាបន្តដំណើរលក់ដូរទៀត។ ការបើកបរម៉ូតូរ៉ឺម៉កដើរលក់នៅតាមភូមិនេះ រយ:ពេល២ខែ ទើបត្រឡប់ទៅផ្ទះម្តង បើសិនជាលក់ដូរដាច់លឿន អាចកុម្មង់ថៅ កែយកមកដល់កន្លែងលក់ដូរបាន មិនបាច់ទៅទិញដល់កន្លែងនោះទេ។ តែបើសិនជា ចង់ទៅលេងស្រុកកំណើតដែរ គឺអាចទៅកុម្មង់ដល់ផ្ទះរបស់គេបាន។ 



ពួកគាត់ក៏សំណូមពរ ឱ្យប្រជាពលរដ្ឋរស់នៅតាមភូមិនានាក្នុងខេត្តប៉ៃលិន សូមគាំទ្រផលិតផល ស្នាដៃរបស់កូនខ្មែរផ្ទាល់ខ្លួន ដោយឆ្នាំងទាំងអស់នោះក្រាស់ល្អ មិនងាយលេចធ្លាយនោះទេ។ ដូច្នេះ បើសិនជាអាណិតដល់ពួកគាត់ អាចរកចំណូលថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ កុំភ្លេចនាំគ្នាទិញម្នាក់១ទៅ២ ហើយមិនលក់ឱ្យលើសពីទីផ្សារនោះទេ៕