About Me

header ads

លោកស្រីចៅសង្កាត់ទួលល្វា សង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការភ្ញាក់រលឹក ឈប់ចោលសម្រាមតាមដងផ្លូវផ្តេសផ្តាស ពាសវាលពាសកាល

ខេត្តប៉ៃលិន ៖ 

ខណ:កំពុងដឹកនាំក្រុមការងារ ដើររើសសម្រាមនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយសារប្រជាពលរដ្ឋបោះចោលពាសវាលពាសកាលតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិទួលនិម្មិត និងភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន លោកស្រី ទួន ស៊ីម៉េន ចៅសង្កាត់ទួលល្វា បាននិយាយរអ៊ូខ្សឹបៗ ម្នាក់ឯងថា លោកស្រីសង្ឃឹមទៅលើប្រជាពលរដ្ឋក្នុងភូមិនេះ ពេលឃើញពីសកម្មភាពពួកគាត់ បាននាំគ្នាដើររើសសម្រាមទាំងកណ្តាលថ្ងៃក្តៅហើយ នឹងឈប់បន្តបោះចោលផ្តេសផ្តាសបន្តទៀត។ 




លោកស្រី ទួន ស៊ីម៉េន ចៅសង្កាត់ទួលល្វា បានរៀបរាប់ឱ្យដឹងថា ៖ ការធ្វើអនាម័យដើរស ម្អាតថង់ប្លាស្ទិក និងសម្រាមតាមដងផ្លូវជាតិលេខ៥៧នេះ គឺមានការចូលរួមពីលោកមេភូមិ អនុភូមិ សមាជិកភូមិទួលនិម្មិត និងភូមិទួលស្រឡៅ។ លោកស្រីបន្តទៀតថា សូមឱ្យប្រជាពលរដ្ឋភ្ញាក់រលឹកក្រោយពីឃើញសកម្មភាពរបស់ពួកគាត់ធ្វើបែបនេះហើយ នឹងសង្ឃឹមថា ពួកគាត់មានការអៀនខ្មា សលែងបោះចោលផ្តេសផ្តាសបន្តទៀត ព្រោះការបោះចោលសម្រាមអនាធិបតេយ្យ ពិតជាមានការប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងធ្វើឱ្យបាត់បង់នូវសោភ័ណភាពទីក្រុង ព្រមទាំងបង្កទៅជាជម្ងឺរោគាផ្លូវដង្ហើមផ្សេងៗ ទៀតផងដែរ។ លោកស្រីបញ្ជាក់ទៀតថា បើសិនជាប្រជាពលរដ្ឋ មិនបានជួ យដើររើសសម្រាមទេ ធ្វើយ៉ាងណា សូមរក្សាកាកសំណល់ផ្ទះបាយ ថង់ជ័រ សំបកដបជ័រ ឱ្យបានល្អ រួចយកទៅដុត ឬបោះចោលនៅកន្លែងទីលានចាក់សម្រាម ដើម្បីឱ្យបរិស្ថានផ្ទះរបស់ខ្លួនស្អាតល្អ ក៏អាចជួយសម្រួលដល់អាជ្ញាធរ មិនសូវឱ្យមានការរវល់ ឬលំបាកចុះសម្អាតផងដែរ។ 






លោកស្រីក៏មានផែនការជាបន្តបន្ទាប់ទៀត ដោយនឹងដើររើសសម្រាមសម្អាតិអនាម័យចំនួន១១ភូមិ ក្នុងដែនសង្កាត់របស់ខ្លួន ឱ្យបានកាន់តែល្អ និងណែនាំឱ្យប្រជាពលរដ្ឋចូលរួមអនាម័យទាំងអស់គ្នា នោះយើងនឹងមានទេសភាពតាមដងផ្លូវស្រស់ស្អាត ទីក្រុងប៉ៃលិនក៏កាន់តែស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកលេងក្នុងខេត្តប៉ៃលិន ជាច្រើនថែមទៀត។លោកស្រីបញ្ជាក់ទៀតថា បើសិនជាប្រជាពលរដ្ឋខ្មែរយើង មានការយល់ដឹងពីបញ្ហាផលប៉ះ ពាល់នៃសម្រាមនឹងមិនបន្តបោះចោលពេញចិញ្ចើមផ្លូវបែបនេះឡើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃ សូមឱ្យចូលរួមសម្អាតកន្លែងរស់នៅផ្ទាល់ខ្លួនឱ្យកាន់តែស្អាត ព្រោះអ្វីៗ កើតចេញពីយើងម្នាក់ៗ បើយើងម្នាក់បោះចោលសម្រាម ពេលអ្នកដទៃឃើញគេបោះចោលសម្រាមដែរ នោះទីក្រុងទាំងមូលនឹងក្លាយទៅជាទីក្រុងសម្រាមជាក់ជាមិនខាន៕