About Me

header ads

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ១គ្រាប់ ត្រូវប្រជាពលរដ្ឋប្រទះឃើញផុសក្បាលចេញពីក្នុងដី លុះនាំគ្នាជីកកកាយមើល បង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តប៉ៃលិន ៖ 

គេសង្កេតឃើញគ្រាប់យុទ្ធភ័ណ្ឌ១គ្រាប់ ដែលលិចកប់បាត់នៅក្នុងក្បាលដីប្រជាពលរដ្ឋមួយកន្លែង ក្រោយពេលភ្លៀងធ្លាក់ញឹកញាប់ បណ្តាលឱ្យហូរដីស្រទាប់លើចេញអស់ ក៏ផុសចេ ញក្បាលគ្រាប់ លុះប្រជាពលរដ្ឋសង្ស័យនាំគ្នាជីកកកាយមើល ឃើញថាជាគ្រាប់ផ្លោង ដែលមិនទាន់ផ្ទុះ សេសសល់ពីសម័យសង្គ្រាម បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់នៅក្នុងក្បាលដីអ្នកភូមិនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ សំ គូលីន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានរៀប រាប់ឱ្យដឹងថា ៖ មានប្រជាពលរដ្ឋដើរក្បែរកន្លែងក្បាលដីខាងលើ ស្រាប់តែឃើញមានក្បាលគ្រាប់ផុសចេញមកក្រៅ ដោយសារតែភ្លៀងហូរដីស្រទាប់លើទៅក្រោមអស់ ទើបនាំគ្នាជីកកកាយមើល ខណ:ស ង្ស័យ។ ប្រភពបន្តទៀតថា ក្រោយពីជីកកកាយដីចេញអស់ ទើបគេដឹងថា ជាគ្រាប់ផ្លោងដែលសេសសល់ពីសម័យសង្គ្រាម មិនទាន់ផ្ទុះនៅឡើយទេ រួចក៏យកទៅផ្លុងចោលនៅក្បែរមាត់ផ្លូវតែម្តង។ គ្រាប់ប្រភេទនេះ បើសិនជាប្រជាពលរដ្ឋក្នុងភូមិ ឬក្មេងតូចៗ យកទៅដុតនិងដំលេង អាចនឹងផ្ទុះរងគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាមិនខាន។ ប្រភពបញ្ជាក់ទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២នេះ មានខាងមន្រ្តីជំនាញបានចុះទៅយកប្រគល់ជូនក្រុមការងារកំចាត់មីន ដើម្បីយកទៅទុកកំទេចចោលនៅពេលក្រោយ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ ក៏មានការភ្ញាក់ផ្អើល ខណ:ឃើញគ្រាប់ផុសចេញពីដី បើសិនជា ពួកគាត់មិនដឹងយកត្រាក់ទ័រទៅភ្ជួរ ប៉ះចំក្បាលគ្រាប់ អាចនឹងផ្ទុះកក្រើករងគ្រោះជាយថា ហេតុជាក់ជាមិនខាន។ ទោះបីជាយ៉ាងណា នៅត្រង់ចំណុចខាងលើ ក្រុមកំចាត់មីន បានរាវរកគ្រាប់មីនអស់ហើយ ដោយមានប្រជាពលរដ្ឋនាំគ្នាដាំដំណាំ និងសាងសង់ផ្ទះស្នាក់នៅជិតពេញភូមិទៅហើយដែរ ៕