About Me

header ads

សម្ភោធដាក់អោយប្រើប្រាស់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុត្តន៍ ប៉ៃលិន

ប៉ៃលិន  ៖  

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ អាគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តប៉ៃលិន  ត្រូវធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ  ក្រោមអធិបតីភាព ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត  បច្ចេកវិទ្យា  និង  នវានុវត្ត ន៍  តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  និង ឯកឧត្តម ឃ្លោក  នួយ  អភិបាលរង ខេត្ត  តំណាងលោកជំទាវ  បាន   ស្រីមុំ  បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម  វិទ្យាសាស្រ្ត  បច្ចេកវិទ្យា  និង  នវានុវត្តន៍  ខេត្ត ប៉ៃលិន   ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អាជីវករ ប្រមាណជាង១០០នាក់ ។



ឯកឧត្តម ឃ្លោក   នួយ  អភិបាលរង ខេត្ត  បានលើកឡើងថាផ្អែកលើកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ  ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ផ្តើមចេញពីសុខសន្តិភាពនេះបានផ្តល់ឱកាសឲ្យប្រជាជនប្រកបមុខរបរក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារនិងសំបូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ ។ឆ្លើយតបនិងបរិបទនេះ អាជ្ញាធរខេត្តបានរួមសហការជាមួយអង្គភាពមន្ទីរជំនាញនិងពីគ្រប់អ្នកពាក់ព័ន្ធកំពុងយកចិត្តទុកដាក់និងអនុវត្តយ៉ាងសកម្មប្រកបដោយមនសិកានិងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។ ឯកឧត្តម គឹម ទូច  បានថ្លែងថា អគាររដ្ឋបាលថ្មីនេះ ជាចំណង ដៃ មួយមិនអាចកាត់ថ្លៃបាន និងជាចលករជម្រុញឱ្យមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន  ខិតខំបំពេញតួនាទីជាអ្នកផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរជាងមុន។


ឯកឧត្ដម សូមផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ពេលបានអគារ ល្អហើយ ត្រូវខិតខំធ្វើការ សន្សំសំចៃ ទឹក ភ្លើង និងចូលរួមថែ រក្សា  អគារឱ្យបានស្អាត ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង និងត្រូវសហការចូលរួមដឹកនាំគ្រប់គ្រង វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត ឱ្យបានល្អប្រសើរ។ ជាការពិតណាស់ថា ការកំណត់ថ្ងៃមកសម្ភោធអគាររដ្ឋបាលថ្មីខាងលើនេះ គឺលើកពេលច្រេីនដងរួចមកហើយ ដោយសារប្រទេសជាតិកំពុងរាតត្បាតដោយសារជំងឺកូវីដ១៩ ពិសេស  អូមីក្រុង  តែក្រោយពីសម្តេចតេជោបានបើកប្រទេសឡើងវិញ  នាខែវិច្ឆិកាកន្លងទៅ  និងការបញ្ចប់ ព្រឹត្តិការណ៍  សហគមន៍  ២០កុម្ភៈ  ទេីបអោយមានការសម្ភោធអគារ នៅថ្ងៃនេះ ។ 


ឯកឧត្ដម  បានថ្លែងទៀតថា សម្ដេចតេជោ ហ៊ុន សែន មានគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន ដែលបានខិតខំប្រឹងប្រែងដឹកនាំបញ្ជាផ្ទាល់ ទាំងថ្ងៃ ទាំងយប់ ក្នុងការស្វាត់ស្វែងរកវ៉ាក់សាំង ដើម្បីមកចាក់ការពារអាយុជីវិត របស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស កុំឱ្យឆ្លងជំងឺកូវីដ១៩ ឈានទៅបើកដំណើរការប្រទេសឡើងវិញ។ តែទោះបីជាយើងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាហើយនោះ យើងមិនត្រូវភ្លេចខ្លួន និងត្រូវបន្តអនុវត្តន៍វិធានការ «៣កុំ ៣ការពារ» ឱ្យបានត្រឹមត្រូវ ដោយរៀនរស់តាមគន្លងថ្មី នៃបរិបទកូវីដ១៩ ព្រមទាំងផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋ ទៅទទួលយកវ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់ៗគ្នា។