About Me

header ads

ជនសង្ស័យកាប់ប្រហារ និងវាយជនរងគ្រោះច្រឡំមនុស្ស ត្រូវនគរបាលចាប់ឃាត់ខ្លួនបាន៦នាក់

ខេត្តប៉ៃលិន ៖ 

កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹង ករណីហិង្សាកាប់ចាក់គ្នា ដែលបានកើតឡើងកាលពីវេលាម៉ោង០០ និង០០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះសំណាក់ព្រំមាស ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ទើបឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ ទី១. ឈ្មោះ ចាន់ថា ធា ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរឈើក្រំ  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ទី២. ឈ្មោះ សារិន ចេក ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ មុនពេលកើតហេតុ ឈ្មោះ ចាន់ថា ធា និងមិត្តភក្ដិបានចេញពីកម្មវិធីជប់លៀងក្នុងកាស៊ីណូ ញ៉ូវហ្វ័ធូណា ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយជិះចេញទៅការដ្ឋាននៅស្រុកសាលាក្រៅ។ តែពេលទៅដល់មុខផ្ទះសំណាក់ព្រំមាស មានជនសង្ស័យ បើកបរម៉ូតូ០២គ្រឿង ដកកាំបិតកាប់ប្រហារពីក្រោយ បណ្តាលឱ្យរងរបួស។ រីឯអ្នកផ្សេងបានទាញខ្សែក្រវ៉ាត់វាយចំក្បាលជនរងគ្រោះម្នាក់ទៀត ដោយគេថាកាប់និងវាយច្រឡំមនុស្ស។ ក្រោយទទួលពាក្យបណ្ដឹង នគរបាលរដ្ឋបាល បានចុះស្រាវជ្រាវរកមុខសញ្ញា ទើបឃាត់ខ្លួនបានភ្លាមៗ នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ចំនួន០២នាក់ និងបក្សពួកចំនួន០៤នាក់។ ជនដៃដល់ចំនួន០២នាក់ ៖  ទី១. ឈ្មោះ ហាក់ ប៊ុនសៀង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិផ្សាព្រំ ឃុំស្ទឹងកា ច់ ស្រុកសាលាក្រៅ ទី២. ឈ្មោះកែវ ថាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ 



ចំណែកបក្សពួកជនដៃដល់ចំនួន០៤នាក់ ៖ ទី១. ឈ្មោះ ផាត ធា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី២. ឈ្មោះ វួន សុវណ្ណរ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣. ឈ្មោះ រឹម រិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៤. ឈ្មោះ សុខ វីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង៣នាក់ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បច្ចុប្បន្ន ជនបង្កនិងបក្សពួក ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធីច្បាប់៕