About Me

header ads

អាជ្ញាធរខេត្តសម្រេច យកគ្រឿងចក្រជីកកកាយភ្នំចំនួន២កន្លែងជាប់គ្នា ដើម្បីក្រាលធ្វើផ្លូវកៅស៊ូប្រវែង៤៥គីឡូម៉ែត្រ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីកសាងផ្លូវដែលមានប្រវែង ៤៥គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ឆ្ពោះទៅដល់ផ្សារឃែរ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងបន្តទៅជាប់នឹងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចសួស្តី ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រដ្ឋបាលខេត្តប៉ៃលិន បានសម្រេចយកគ្រឿងចក្រជីកកកាយដីភ្នំចំនួនពីកន្លែង ស្ថិតនៅក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដោយសារតែការកសាងផ្លូវថ្មី ត្រូវការដីចាក់បំពេញឱ្យខ្ពស់ស្មើ តាមស្តង់ដារ ទើបរដ្ឋបាលខេត្តប៉ៃលិន បានសម្រេចឱ្យក្រុមការងារខេត្ត យកគ្រឿងចក្រទៅជីកកកាយដី ភ្នំចំនួនពីរកន្លែងនៅក្បែរផ្លូវ យកទៅចាក់តាមផ្លូវ និងកិនពង្រាបឱ្យខ្ពស់ស្មើគ្នា ងាយស្រួលក្នុងការក្រាល កៅស៊ូ។ ប្រភពបន្តទៀតថា គម្រោងផ្លូវថ្នល់៤៥ម៉ែត្រនេះ ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយរីក រាយក្នុងការដឹកកសិផលយកទៅលក់បានទាន់ពេលវេលា។ 





ចំណែកលោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា ៖ រហូតមកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្រេចឱ្យក្រុមការងារយកគ្រឿង ចក្រទៅជីកកកាយដីភ្នំចំនួន២កន្លែងខាងលើ ដើម្បីយកទៅក្រាលធ្វើផ្លូវ ព្រោះនេះជាការធ្វើផ្លូវថ្មី មាន កន្លែងខ្លះទាប មិនអាចរកដីកន្លែងផ្សេងចាក់បំពេញបាន ទើបសម្រេចយកភ្នំទាំងពីរកន្លែងនេះតែម្តង៕