About Me

header ads

អគ្គិភ័យឆេះឆាបឡសម្ងួតពោតខូចខាតជាង២០តោន បង្កឲ្យការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ

ខេត្តប៉ៃលិន ៖ 

មានករណីអគ្គិភ័យមួយឆាបឆេះឡសម្ងួតពោត បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នៅក្នុងស្តង់ដំឡូង ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់ អូ តា វ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនដោយបំផ្លាញឡសម្ងួត ពោតមួយខ្នងនិងបណ្តាលឲ្យខូចខាតគ្រាប់ ពោត ចំនួន២០តោន និងសម្ភាមួយចំនួន ដោយសារឆ្លងចរន្តអគ្គិសនី។




មន្រ្តីនគរបាលពន្លត់អគ្គិភ័យនៃស្នងការខេត្តបានឲ្យដឹងថា ÷ អគ្គិភ័យបានឆាបឆេះ ឡសម្ងួត ពោតនេះ ស្ថិតនៅទីតាំងម្ចាស់ឈ្មោះ ស៊ុន ឡាយ ហៅតា ប៉ោង ភេទប្រុស អាយុ៥៥ឆ្នាំ មាន ទីទីលំនៅភូមខាងលើ។ ម្ចាស់ផ្ទះអះអាងថា÷ខណ:គ្រួសាររបស់គាត់និងកម្មករកំពុងដេកលង់លក់ស្រាប់តែឮសំឡេងផ្ទុះត្រង់បារ៉ែតភ្លើងហើយក្លាយជាអណ្តាតភ្លើងឆេះពេញបន្ទុកក៏នាំគ្នាភ័យ ទូរស័ព្ធប្រាប់អាជ្ញាធរ ដើម្បីផ្ដល់ព័ត៍មានដល់សមត្ថកិច្ចជំនាញឲ្យចេញរថយន្តអគ្គិភ័យពន្លត់ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងទៅបាញ់ទឹកពន្លត់ដោយអស់ ទឹកចំនួន០៤ រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន និងបានប្រើរយៈពេលជាង២ម៉ោង ៕