About Me

header ads

បុរសម្នាក់តូចចិត្តនឹងបងស្រីស្តីបន្ទោសបន្តិចបន្តួច រត់ទៅសម្ងំផឹកថ្នាំពុលបាញ់ស្មៅ

ខេត្តប៉ៃលិន ៖ 

បុរសម្នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃ លិនភ្លាមៗ ក្រោយពេលដែលបងស្រីបង្កើតស្តីបន្ទោសបន្តិចបន្តួច ពាក់ព័ន្ធនឹងរឿងរ៉ាវឈ្លោះប្រកែកគ្នាក្នុងក្រុមគ្រួសារបងប្អូន លុះក្រោយពីប្រើពាក្យសន្តីតូចធំដាក់គ្នាចុះឡើងៗ ស្រាប់ជនរងគ្រោះ តូចចិត្តក៏រត់ទៅសម្ងំនៅក្នុងបន្ទប់ លួចផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកឃ្មុំ(៤៨) ធ្វើអត្តឃាត បណ្តាលឱ្យបែកពពុះមាត់ ក្អួតចង្អោរ ត្រូវបានក្រុមគ្រូពេទ្យលាងក្រពះជម្រះជាតិថ្នាំពុល តែមានសង្ឃឹមតិចតួចបំផុត។   


ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង០០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនក្នុងភូមិសង្កាត់ខាងលើ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ម៉ាន់ ឆវ័ន ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករ រស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមប្រភពព័ត៌មានពីក្រុមគ្រូពេទ្យបានបង្ហើបឱ្យដឹងថា ៖ ជនរងគ្រោះ ពិតជាបានផឹកថ្នាំពុលបាញ់ស្មៅ ប្រភេទទឹកឃ្មុំ (៤៨) គឺជាថ្នាំពុលលេខ១ ផលិតនៅប្រទេសថៃ អាចធ្វើឱ្យស្មៅរលួយទាំងស្លឹក និងឫស លុះពេលដែលជនរងគ្រោះផឹកចូលទៅក្នុងពោះ ថ្នាំពុលនេះ នឹងជ្រាបចូលទៅក្នុងខ្លួន បណ្តាលឱ្យកាត់ពោះវៀន និងរលាកសាច់ក្រពះ គ្រាន់តែរយ:ពេលយូរបន្តិចអាចប្រឈមនឹងរងគ្រោះដល់អាយុជីវិត។ តែរហូតមកដល់បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕