About Me

header ads

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន

ខេត្តប៉ៃលិន ៖ 

នៅព្រឹកថ្ងៃចន្ទ ទី២៧  ខែធ្នូ  ឆ្នាំ២០២១  លោកជំទាវ  បាន  ស្រីមុំ  អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន  បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន   ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង អបរំ យុវជន និងកីឡា លោក អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាប្រធាន អនុប្រធានមណ្ឌលប្រឡង លោកគ្រូ អ្នកគ្រូជាអនុរក្ស ។




នៅក្នុងឱកាសអញ្ជើញជាអធិបតីបើក និងកាត់វិញ្ញាសារសម្រាប់ការប្រឡងបាក់ឌុបថ្ងៃនេះ លោកជំទាវ ក៏បានផ្តល់កម្លាំងចិត្ត និងបានលើកទឹកចិត្តដល់ក្មួយៗមកប្រឡងឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងចំណេះដឹងចេះចាំក្នុងខ្លួន ដើម្បីដណ្តើមជ័យលាភីឲ្យបានជាប់និទ្ទេសA និងប្រឡងជាប់ឲ្យបានគ្រប់គ្នា ។ ជាមួយគ្នានេះក៏ត្រូវចងចាំថា អ្នកចេះបានជាប់ ហើយមិនត្រូវជឿពាក្យចរចាមអារាមអគតិមួយចំនួន ដែលថាយកលុយប្រព្រឹត្តិអំពើពុករលួយហើយបានជាប់នោះអោយសោះ ហើយលោកសូមថ្កោលទោសចំពោះជនអគតិនោះ ប្រសិនហ៊ានប្រព្រឹត្តិអំពើបែបនោះ ។ ជាមួយគ្នានេះលោកជំទាវ ក៏សូមអោយក្មួយៗរក្សាសុវត្ថិភាពផ្ទាល់ខ្លួនមកប្រឡងឲ្យបានទាន់ពេលវេលា ថែទាំសុខភាព និងការធ្វើដំណើរទៅមកក្នុងពេលប្រឡង ។ 




យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា មណ្ឌលប្រឡងសរុបចំនួនមាន០២មណ្ឌល មានបេក្ខជនប្រឡង ៥០៥នាក់ ក្នុងនោះសិស្សស្រី ២៧៧នាក់ ដោយមានថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល សិស្សថ្នាក់សង្គម ០១មណ្ឌល ដែលមានទីតាំងស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ក្នុងក្រុងប៉ៃលិន។សូមបញ្ជាក់ថា ចំពោះបេក្ខជនដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ក្នុងនាមលោកជំទាវអភិបាលខេត្ត និងជាប្រធានស.ស.យ.កខេត្ត បានរៀបចំកន្លែងអោយស្នាក់នៅ អាហារ៣ពេល និងការផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃផងដែរ ។