About Me

header ads

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅក្នុងរោងចាំចម្ការ រហូតដល់ហើមធុំក្លិនស្អុយ

ខេត្តប៉ៃលិន ៖ 

ក្រោយពីបាត់ខ្លួនជនរងគ្រោះអស់រយ:ពេល៥ថ្ងៃ លុះសាច់ញាតិមានការងឿងឆ្ងល់ក៏នាំគ្នាចូលទៅមើល នៅក្នុងរោងចាំចម្ការ ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់ផ្កាប់មុខ រហូតដល់ធុំក្លិនស្អុយ ខណ:បុរសរូបនេះ ជាមនុស្សញៀននឹងស្រាស មិនសូវទទួលទានអាហារ ទើបគេសង្ស័យថា កើតជំងឺខ្យល់គ. ឬគាំងបេះដូងស្លាប់ម្នាក់ឯងបែបនេះតែម្តង។ ហេតុការណ៍សាច់ញាតិប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងរោងចាំចម្ការបង្កឱ្យមានការ ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


ប្រភពព័ត៌មានពីនគរបាលស្នងការខេត្តប៉ៃលិនបានឱ្យដឹងថា ៖ សពជនរងគ្រោះ មាន ឈ្មោះ ចាន់ ចក់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ដោយស្នាក់នៅក្នុងរោងចាំចម្ការតែម្នាក់ឯង ចំងាយពីផ្ទះបងប្អូនប្រហែល១គីឡូម៉ែត្រ លុះបាត់ជនរងគ្រោះអស់រយ:ពេល៥ថ្ងៃ មិនឃើញដើរចេញពីក្នុងរោងចាំចម្ការ ក៏នាំគ្នាទៅមើល ទើបប្រទះឃើញដេកស្លាប់ផ្កាប់មុខ បណ្តាលឱ្យហើមធុំក្លិនស្អុយបាត់ទៅហើយ ទើបនាំគ្នាជម្រាបឱ្យអាជ្ញាធរភូមិរាយការណ៍នៅសមត្ថកិច្ចចុះពិនិត្យ។ បើតាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះម្នាក់ ឈ្មោះ គួន លីដា ភេទស្រី អាយុ៥២ឆ្នាំ  ត្រូវ ជាបងស្រីបង្កើត បានអះអាងថា ៖ ប្អូនប្រុសរបស់ខ្លួនជាមនុស្សញៀនស្រា ពុំដែលហូបបាយទៀងទាត់នោះឡើយ ហើយជនរងគ្រោះពុំមានប្រពន្ធកូននៅក្បែរខ្លួននោះទេ គឺចែកផ្លូវគ្នារៀងៗ ខ្លួនកាលពីប៉ុន្មានឆ្នាំមុន ព្រោះតែប្រពន្ធកូនហាមមិនស្តាប់ នៅតែបន្តផឹកស្រារករឿងវាយដំជារៀងរាល់ថ្ងៃ។ 


ពាក់ព័ន្ធទៅនឹងបញ្ហានេះ បើតាមការពិនិត្យសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះ ពិតជា ស្លាប់ខ្លួនឯង ដោយសារជំងឺគាំងបេះដូង ឬខ្យល់គ ហើយក្រោយពីធ្វើការពិនិត្យរួចរាល់ ក្រុមការងារ បា នប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕