About Me

header ads

ផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ កាន់តែល្អប្រសើរជាងមុន អមទៅដោយទេសភាពព្រៃភ្នំស្រស់បំព្រង

ខេត្តប៉ៃលិន ៖ 

ក្រោយពីស្ថាបនាផ្លូវចាក់បេតុងឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ជិតរួចរាល់ អាចនឹងដាក់ឱ្យដំណើរការចូលលេងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ខណ:ព្រៃភ្នំក្បែរដងផ្លូវមានសភាពស្រស់ស្អាត ដែលគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរច្រើនជាងរមណីយដ្ឋាននានាក្នុងខេត្ត ទើបនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមជាមួយអភិបា លរងខេត្ត បានដឹកនាំមន្ត្រីជំនាញសាលាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើល ការដ្ឋានសាងសង់ផ្លូវបេតុង ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៥៧ ប្រមាណ៧គីឡូម៉ែទ្រ នៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 



ក្នុងការចុះពិនិត្យផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានក្រើនរំឮកដល់មន្រ្តីជំនាញសាលាខេត្ត និងជាងសំណង់ទាំងអស់ ត្រូវពន្លឿ ន និងសិក្សាលើគម្រោងអភិវឌ្ឍនៅសងខាងផ្លូវបេតុង ក្នុងរមណីយដ្ឋាននេះបន្ថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់ រៀបចំធ្វើការឈូសឆាយពង្រាបព្រៃល្បោះនៅក្បែរៗដងផ្លូវ ជីកកកាយដីភ្នំដែលបាក់ធ្លាក់មកក្រោមចេញ និងពង្រីកកន្លែងដែលតូចចង្អៀត ឱ្យបានធំទូលាយជាងមុន ជៀសវាងប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសងាយស្រួលឱ្យភ្ញៀវទេសចរធ្វើំដំណើរឡើងទៅទស្សនាកម្សាន្ត អាចជៀសគ្នាបានលឿន មានសុវត្ថិភាព ព្រមទាំងមានលក្ខណៈល្អប្រសើរថែមទៀត។ លោកជំទាវក៏ឱ្យរៀបចំសាងសង់ខ្យុសនៅកន្លែងក្បែរទឹកហូរ និងពង្រីក កន្លែងចតរថយន្ត កន្លែងអាចឱ្យភ្ញៀវឈរថតស៊ែលហ្វីផងដែរ។ លោកជំទាវអភិបាលខេត្ត មានការសប្បាយចិត្តយ៉ាងខ្លាំង ខណ:រមណី យដ្ឋានធម្មជាតិដ៏ស្រស់ប្រណីតមួយនេះ កំពុងតែជួសជុលកែច្នៃគ្រប់កន្លែងចាប់តាំងពីផ្លូវឡើង រហូតដល់កន្លែងចតឈប់លេងទឹក ព្រោះមានទឹកជ្រោះរហូតដល់៧ជាន់។ ពេលភ្ញៀវចុះងូតលេងធ្វើឱ្យត្រជា ក់កាយសប្បាយចិត្ត បំបាត់នូវទុក្ខកង្វល់។ អ្វីដែលគួរឱ្យចង់គយគន់បំផុតនោះគឺសម្រស់ធម្មជាតិ ដែលដុះនៅក្បែរផ្លូវ និងក្បែរដងអូរផ្លូវឆ្ពោះទៅរមណីយដ្ឋានខាងលើ បញ្ចេញពណ៌ខៀវស្រងាត់ ពេលភ្ញៀវធ្វើ ដំណើរឮសម្លេងសត្វបក្សីយំ ព្រមទាំងសម្លេងរៃកណ្តឹងស្រែកត្រសងគ្នាចុះឡើងៗគួរឱ្យរំភើប។ 






សូមបញ្ជាក់ផងដែរថា ៖ ផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវនេះ កំពុងតែសាងសង់ ចេញពីមុខខ្លោងទ្វារចូលរមណីដ្ឋានប្រវែងប្រមាណជាង២គីឡូម៉ែត្រ ហើយ ត្រូវបានរដ្ឋបាលខេត្តរៀបកែលម្អជាបណ្តើរៗ មានដាំដើមក្ងោកសងខាងផ្លូវ ព្រមទាំងគ្រោងរៀប ចំជាសួនផ្កាសម្រាប់ភ្ញៀវចូលទៅកម្សាន្តផងដែរ៕