About Me

header ads

យុវសិស្ស២នាក់ បើកបរម៉ូតូលឿនដូចហោះ បណ្តាលឱ្យបុកជាមួយនឹងបុរសរត់ម៉ូតូឌុបរងរបួសធ្ងន់ស្រាល០៣នាក់ ខ្ទាតម៉ូតូជាង២០ម៉ែត្រ

ខេត្តប៉ៃលិន ៖ 

យុវសិស្ស២នាក់រងរបួសធ្ងន់ ត្រូវបានសាច់ញាតិ ហៅរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅសង្គ្រោះ ខណ:ពួកគេបើកបរក្នុងល្បឿនលឿនដូចហោះ ត្រង់ចំណុចផ្លូវបំបែកជា៤ លុះបុរសរត់ម៉ូតូឌុបបត់ឆ្វេងឆ្លងផ្លូវ បម្រុងចូលកន្លែងចតឈប់ ក៏បុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យម៉ូតូយុវសិស្សខ្ទាតជាង២០ម៉ែត្រ រងរបួស ខ្ទេចម៉ូតូផ្នែកខាងមុខ។ រីឯអ្នករត់ម៉ូតូឌុបរងរបួសស្រាល ត្រូវបាននគរបាលដឹកយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍។ 





ហេតុការណ៍សិស្សសាលាបើកបរម៉ូតូឌុបគ្នាក្នុងល្បឿនបុកជាមួយអ្នករត់ម៉ូតូឌុបនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកជា៤ កន្លែងចំណតរថយន្តថ្មី លើកំណាត់ផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ៃលិនបានឱ្យដឹងថា ៖ យុវសិស្សរងរបួសទាំងពីរនាក់ ទី១. ឈ្មោះ ដន  រីវិន ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C- 5846 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទី២. ឈ្មោះ ភេទខុម ថុង ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស រងរបួ សធ្ងន់ រស់នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ចំណែកអ្នករត់ម៉ូតូឌុប មានឈ្មោះ លាង លីន ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសស្រាល រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយបើកបរម៉ូតូម៉ាក ហុងដាទ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-5797  រងការខូចខាតផ្នែកខាងមុខ។ 







ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញយុវសិស្សទាំងពីរនាក់ បានបើកបរម៉ូតូឌុបគ្នា ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿនត្រង់ទីប្រជុំជន ស្របពេលដែលបុរសរត់ម៉ូតូឌុបបើកបរក្នុងទិសដៅច្រាសគ្នាពីលិចទៅកើត ក៏បត់ឆ្វេងភ្លាម ដោយមិនបានមើលមុខក្រោយ បណ្តាលឱ្យបុកគ្នាចំពីមុខពេញទំហឹងខ្ទាតម៉ូតូសិស្សជាង២០ម៉ែត្រ រងរបួសធ្ងន់ស្រាលតែម្តង។ ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ជើងគោកក្រុងប៉ៃលិន បានចុះទៅវាស់វែង រួចប្រញា ប់បញ្ជូនជនរងគ្រោះដែលធ្ងន់ទាំងពីរនាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណេកម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលដឹកយកទៅការិយាល័យចរាចរណ៍ជើងគោកក្រុងប៉ៃលិន រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕