About Me

header ads

សិក្ខាសាលាលើកទី១ ស្ដីពីការធ្វើបច្ចុប្បន្នភាពសៀវភៅ ស្ថិតិយេនឌ័រ

ខេត្តកំពង់ចាម

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធីបើកសិក្ខាសាលាលើកទី ១ ស្ដីពី ការធ្វើបច្ចុប្បន្នភាព សៀវភៅស្ថិតិយេនឌ័រ សម្រាប់ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជានាយកគម្រោង PGM-WEE ។ សិក្ខាសាលានេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ WEE ដោយផ្ទាល់ចំនួន ១៦នាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ហើយបានចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoommeeting) ចំនួន ១២នាក់ សរុប ២៨នាក់ ។




គួសបញ្ជាក់ថា សិក្ខាសាលានេះ ប្រព្រឹត្តិទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ គោលបំណង  ដើម្បី បង្កើនចំណេះដឹងស្ដីអំពីគោលគំនិតយេនឌ័រ វិធីសាស្ត្រ និងសារៈសំខាន់ នៃដំណើការ ក្នុងការរៀបចំសៀវភៅស្ថិតិយេនឌ័រ និងដើម្បី រៀបចំសេចក្ដីព្រាងលើកទី ១ នៃសៀវភៅស្ថិតិយេនឌ័រ សម្រាប់ខេត្តកំពង់ចាម ក្នុងការបន្ស៊ីជាមួយនឹងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល របស់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ។