About Me

header ads

ខ្លាំងពេកហើយ គ្រាន់តែសួរនាំថា ៖ «ដើរទៅណា?» ក៏ស្ទុះយកខ្សែក្រវ៉ាត់ ទៅវាយគេតែម្ដង

ខេត្តកំពង់ចាម

បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅកន្លែងប្រព្រឹត្តបទល្មើសជាក់ស្តែង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីយកខ្សែក្រវ៉ាត់ វាយប្រតាយប្រតប់ ជាមួយជនរងគ្រោះទាំងប្ដី ប្រពន្ធ បណ្ដាលឲ្យរបួសចំកន្ទុយភ្នែកខាងឆ្វេង ០១កន្លែង គ្រាន់តែរឿងសួរនាំថា ៖ «ដើរទៅណា?» ។ប្រភពីសមត្ថកិច្ច ឲ្យដឹងថា ដោយបានទទួលពាក្យបណ្តឹងពី ឈ្មោះ ឡាយ ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានប្តឹងទៅលើ ឈ្មោះ គោវិត ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិ.ឃុំ ជាមួយគ្នា យកខ្សែក្រវ៉ាត់វាយជនរងគ្រោះ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២.០០នាទី កន្លងទៅ ។





ប្រភពដដែល បញ្ជាក់ទៀតថា ក្រោយពីទទួលពាក្យបណ្តឹងភ្លាម លោកអធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ សហការជាមួយកំលាំងប៉ុស្តិ៍អារក្សត្នោត ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ខាងលើ តាមបញ្ជា លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តកំពង់ចាម បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បី សាកសួរនិងចងក្រងសំណុំរឿងតាមនីតិវិធី ។ប្រភពក៏បាន បញ្ជាក់ដែរថា តាមការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួន ពិតជាបានយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះទាំង ០២នាក់ ប្តីប្រពន្ធ ប្រាកដមែន មូលហេតុ ខ្លួនស្រវឹងស្រា ហើយដើរតាមផ្លូវខឹងជនរងគ្រោះសួរនាំថា «ដើរ ទៅណា?) ។  បច្ចុប្បន្នជនសង្ស័យ ខាងលើ ត្រូវឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីបំពេញឯកសារតាមនីតិវិធី ៕