About Me

header ads

បើកបរម៉ូតូឆ្លងផ្លូវបែកជាបួនមិនមើលឆ្វេងស្តាំ ត្រូវបានរថយន្តបុករងរបួស

ខេត្តប៉ៃលិន ៖ 

បុរសម្នាក់ បើកបរម៉ូតូឆ្លងផ្លូវបំបែកជាបួនពេលយប់ មិនបានប្រុងប្រយ័ត្ន ត្រូវបានរថយន្តបើកបរមកពីទិសផ្សេង បុកពេញទំហឹង បណ្តាលឱ្យដួល តែសំណាងល្អរងរបួសស្រាល  ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧ និង៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន បណ្ដាលឱ្យមនុស្សរងរបួសស្រាលម្នាក់ ខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿងស្រាល ។

   

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបររថយន្ត មាន ឈ្មោះ អៀម ហឿន ភេទប្រុស  អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តៃប៉លិន  ដោយបើកបររថយន្តម៉ាក CRV ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-7684 បើកបរក្នុងទិសដៅពីជើងទៅត្បូង ។ ចំណែកអ្នកបើកបរម៉ូតូមាន ឈ្មោះ ឯក សំអិម ភេទប្រុស អាយុ៦៥ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិតាង៉ែន ក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ដោយបើកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AB - 4405 អត់ពាក់មួកសុវត្ថិភាព ដោយបើកបរឆ្លងកាត់ផ្លូវ ក្នុងទិសដៅពីកើតទៅលិច ។



 ប្រភពបន្តទៀតថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពី  កត្តាមនុស្ស (ភាគីអ្នកបើកបរម៉ូតូសង់ឌ្រីម បានបើកបរឆ្លងកាត់ផ្លូវដោយគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យរថយន្តបុកពីក្រោយ) ដួលប្រាវរងរបួសតែម្តង ។ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន រីឯវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដកហូតយកទៅរក្សាទុកនៅកន្លែង រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕