About Me

header ads

រដ្ឋបាល ខេត្ត រតនគិរី ប្រារព្ធ ពិធី អបអរសាទរ ខួប អនុស្សាវរីយ៍ លើកទី៦៨បុណ្យ ឯករាជ្យ ជាតិ ៩ វិច្ឆិកា ១៩៥៣,៩ វិច្ឆិកា ២០២១

ខេត្តរតនគិរី៖

រដ្ឋបាល ខេត្ត រតនគិរី បានធ្វើ ពិធី អបអរសាទរ ខួប អនុស្សាវរីយ៍ លើក ទី ៦៨ ទិវា បុណ្យ ឯករាជ្យ ជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១ និង ជា ថ្ងៃកំណើត កង យុទ្ធ ពល ខេមរៈភូមិន្ទ ផងដែរ។ទិវាប្រវត្តិសាស្ត្រ នេះប្រារព្ធ ធ្វើឡើង នៅ ព្រឹក ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២១នាស្តូប មិត្តភាព កម្ពុជា - វៀតណាម ស្តិតនៅ ក្នុង សង្កាត់ បឹង កន្សែង ក្រុង បាន លុងមាន ការអញ្ជើញ ចូលរួម ពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃ គណៈ អភិបាលខេត្ត រតនគិរី និង ថ្នាក់ ដឹកដឹកនាំមន្ទីរ អង្គភាពមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ទាំង បី ប្រភេទ ព្រមទាំង យុវជន ស្រលាញ់ សន្តិភាព សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត និង យុវជន កាយ រិទ្ធ ជាច្រើនរូប ទៀត ផង ដែរ ។ 


ក្នុងឱកាស នោះ តំណាង ថ្នាក់ដឹកនាំ ខេត្ត តំណាង កងកម្លាំងប្រដាប់អាវុធ ទាំង បី ប្រភេទ តំតំណាងមន្ត្រីរាជការក៏ បាន ដាក់ កម្រងផ្កា នៅ វិមាន ស្តូប កម្ពុជាដើម្បី គោរពវិញ្ញាណក្ខន្ធ ដល់ អ្នកស្នេហាជាតិ យុទ្ធជន យុទ្ធ នារី ដែល បាន ពលី ជីវិតក្នុងបុព្វហេតុ រំដោះ ជាតិ មាតុភូមិឱ្យ រួចផុត ពី របប អាណានិគមនិយម បារាំង ។ ពិសេស គោរព ទៅដល់ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន តស៊ូ និង ធ្វើ ពលី ជីវិត ដើម្បី រំដោះ ប្រជាជន កម្ពុជា ឱ្យ រួចផុត ពី របប ប្រល័យពូជសាសន៍ ប៉ុលពត នៅ ថ្ងៃ ទី ៧ មករា ឆ្នាំ ១៩៧៩ ផងដែរ ។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត រតនគិរី បានលើកឡើង ពី ប្រវត្តិ ព្រះរាជ បូជនីយ កិច្ច ទាមទារ ឯករាជ្យ នៅ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ របស់ ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជ បិតា ឯករាជ្យ ជាតិ បូរណភាព ទឹកដី និង ឯកភាព ជាតិ ខ្មែរ ព្រះ បរម រតន កោដ្ឋ ជា ទីសក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត ក្នុង ការទាមទា រឯក រាជ្យ ពី សាធារណរដ្ឋ បារាំង យ៉ាង លំបាក ជូន ដល់ ប្រជារាស្ត្រ និង មាតុភូមិ កម្ពុជា ។ 


ឯកឧត្តម អភិបាលខេត្ត បន្ត ថា ក្រោម ព្រះរាជកិច្ច ដ៏ ឧត្តុង្គឧត្តម នៃ ព្រះ វរ រាជ្យ បិតា ឯករាជ្យ ជាតិ ប្រទេស កម្ពុជា បាន ទទួល ឯករាជ្យ ពេញលេញ បរិបូណ៌ ពី សាធារណរដ្ឋ បារាំង នៅ ថ្ងៃ ទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ហើយ ក្រោយពី ទទួលបាន ឯករាជ្យ ដោយ មាន ព្រះករុណា ព្រះ បរម រតន កោដ្ឋ ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត ជា ព្រះ អគ្គ មគ្គុទ្ទេសដ៍ ឆ្នើម បាន ដឹកនាំ កម្ពុជា ប្រកប ដោយ សុខសន្តិភាព ការរីកចម្រើន លើ គ្រប់ វិស័យ ក្រោម ព្រះរាជ តម្រិះ ដឹកនាំ ដ៏ ខ្ពង់ខ្ពស់ និង ឧត្តុង្គឧត្តម ព្រះវររាជបិតា ឯករាជ្យ ជាតិ ព្រះបិតា ស្ថាបនិក សម័យ សង្គមរាស្ត្រនិយម រហូត ធ្វើឱ្យ ពិភពលោក ទទួលស្គាល់ និង ប្រសិទ្ធ នាម ព្រះរាជាណាចក្រ កម្ពុជា ថា កោះ សន្តិភាព នៅ អាស៊ីអាគ្នេយ៍ ។ 



កូនចៅ ប្រជានុរាស្ត្រ កម្ពុជា គ្រប់ៗ រូប សូម ចងចាំ នៅ ព្រះ គុណូបការៈ ដ៏ ធំធេង នៃ ព្រះករុណា ព្រះ បរម រតន កោដ្ឋ ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ ចំពោះ ប្រទេសជាតិ និង ប្រជាជន កម្ពុជា ជា ពិសេស ថ្នាក់ដឹកនាំ គ្រប់ ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រះសង្ឃ និង ប្រជាពលរដ្ឋ គ្រប់រូប គ្រប់ មូលដ្ឋាន ក្នុង ខេត្ត រតនគិរី នឹង ខិតខំ ចូលរួម ការពារ សន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបាន គង់វង្ស រីកចម្រើន ជា រៀងរហូត ៕