About Me

header ads

ធ្លាប់ជាប់ពន្ធនាគារម្តងហើយ មិនរាងចាល បន្តប្រើប្រាស់និងជួញដូរគ្រឿង ត្រូវនគរបាលក្របួចជាប់ទាំងពីរនាក់

ខេត្តប៉ៃលិន ៖ 

ជនសង្ស័យ២នាក់ ត្រូវបាននគរបាលស្រុកសាលាក្រៅ ឆ្មក់ចុះចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេ ត្រូវបានដោះលែងចេញពីពន្ធនាគារឱ្យមានសេរីភាពឡើងវិញ ដោយជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ លុះទើបតែចេញបានប៉ុន្មានខែ នៅសុខៗ មិនព្រមរាងចាល ក៏នាំគ្នាប្រើប្រាស់ និងជួញដូរថ្នាំញៀនបន្តទៀត ត្រូវបាននគរបាលឆ្មក់ចាប់ឃាត់ខ្លួនញាត់គុកម្តងទៀតបានស ម្រេច ។ ហេតុការណ៍នគរបាលឆ្មក់ចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង២នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៣០ កញ្ញា ២០២១ នៅចំណុចផ្លូវស្រង់មានជ័យ ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 






បើតាមប្រភពព័ត៌មានពីលោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ ជនសង្ស័យទី១. មាន ឈ្មោះ ហន ភារិន ភេទប្រុស អាយុ៣៥ឆ្នាំ ទី២. ឈ្មោះ វុធ ម៉ុនថា ហៅម៉ន អាយុ៣២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។  លោកបន្តទៀតថា ដោយមានការចង្អុលបង្ហាញពីលោក សេង សុគន្ធ ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលពីលោក ទេព ឃុនឆៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន ខាងលោកបានដឹកនាំកម្លាំង ឆ្មក់ចុះឆែកឆេរផ្ទះជនសង្ស័យភ្លាមៗ ។ លោកបញ្ជាក់ថា ករណីនេះ កម្លាំងបន្តឆែកឆេរនៅវេលាម៉ោង៥ និង០០នាទីល្ងាច រកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូចថែមទៀត ទម្ងន់០.៤១ក្រាម អំពូលប្រើប្រាស់ថ្នាំញៀន០២អំពូល កាំបិត០៥ដើម កាំភ្លើងកែឆ្នៃខ្យល់១ដើម ម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីចាស់ ពាក់ស្លាកលេខ ប.ប 1C 09 37 និងម៉ាកហ្សូមម័រ អ៊ិច ពណ៌ខ្មៅគ្មានស្លាកលេខ ។ ប្រភពបន្ថែមថា ពួកគេទាំងនេះ ជាមុខសញ្ញាជួញដូរថ្នាំញៀន និងធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន វត្ថុតាងដែលដកហូត និងជនសង្ស័យទាំង០២នាក់ ត្រូវបាននគរ បាល ចាប់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការខេត្ត ៕