About Me

header ads

លោកជំទាវ ប៉ាង ដានី ដឹកនាំកិច្ចប្រជុំស្ដីពី របាយការណ៍វឌ្ឍនភាព ការងារសំខាន់ៗសម្រេចបាន ក្នុងរយៈពេល ៣ឆ្នាំ ក្នុងកិច្ចការពារសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ

ខេត្តកំពង់ចាម

លោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម បានស្នើឲ្យ មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ធ្វើរបាយការណ៍ឲ្យបានល្អ ហ្មត់ចត់ ទាន់ពេលវេលា និងផ្ញើឲ្យបានមុនកំណត់ នៅថ្ងៃទី២៦ ជារៀងរាល់ខែ ។ គូសបញ្ជាក់ យ៉ាងដូច្នេះ នៅឱកាស ដឹកនាំកិច្ចប្រជុំស្ដីពី របាយការណ៍វឌ្ឍនភាព ការងារសំខាន់ៗសម្រេចបាន ក្នុងរយៈពេល ៣ឆ្នាំ(ឆ្នាំ២០១៩-២០២១) ក្នុងកិច្ចការពារសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅបន្ទប់វីដេអូរ conference សាលាខេត្ត ។ 



កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងមន្ទីរ អង្គភាព ពាក់ព័ន្ធ និងតំណាអង្គការអាដហុក សរុបចំនួន ១៣នាក់ ។ លោកជំទាវ មានប្រសាសន៍ទៀតថា ស្រ្តីក្នុងវិស័យនយោបាយ ថ្នាក់ក្រោមជាតិ តាមគោលការណ៍ ស្ដីពីក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី ស្រ្តី ដែលជាយន្តការជាតិ សម្របសម្រួល  និងតាមដានការអនុវត្តសិទ្ធិ និងជម្រុញសមភាពយេនឌ័រ និងរៀបចំរបាយការណ៍វឌ្ឍនភាព រយៈពេល ៣ឆ្នាំ(២០១៩-២០២១) ដែលក្នុងនោះ អភិបាលរងខេត្ត មាន ៣នាក់ ត្រូវមានស្រី ០១នាក់ អភិបាលរងស្រុក មាន ៣នាក់ ត្រូវមានស្រី ០១នាក់ អនុប្រធានមន្ទីរ ០៣នាក់ ត្រូវមានស្រី ០១នាក់ ឃុំ/សង្កាត់ ត្រូវមានស្រ្តី ០១នាក់ផងដែរ ។ ចំពោះ ជនមានពិការភាព ជាពិសេសស្រ្តី ត្រូវលើកទឹកចិត្ត ផ្ដល់អាទិភាពសិទ្ធិក្នុងការចូលរួម ការសម្រេចចិត្ត និងការទទួលខុសត្រូវចាត់ចែង ក្នុងសកម្មភាពសង្គម ។ បញ្ហាប្រឈមស្រ្តី នៅមានភាពខ្មាសអៀន រើសអើង និងខ្វះភាពជឿជាក់ ។ ដូច្នេះ ត្រូវមានការជួយបណ្ដុះបណ្ដាល និងការលើកទឹកចិត្តដល់ស្រ្តី ដែលមានកូនតូចអាចចូលក្រោយកន្លះម៉ោង និងចេញមុនកន្លះម៉ោង ។ ចំពោះ ជនមានពិការភាព មិនទាន់កែសម្រួលពេញលេញ ។ ចំណែកឯ ទារកដ្ឋានវិញ គឺយើងមិនទាន់មានទារកដ្ឋាន នៅមណ្ឌលសុខភាព ដែលទាមទារ ឲ្យមានការកែសម្រួល លើកន្លែងដែលមានស្រាប់ ទៅតាមស្តង់ដារ ផងដែរ ៕