ធ្វើតេស្តគ្រូបង្រៀន រកមេរោគកូវីដ ១៩ ក្រោយបុណភ្ជុំបិណ្ឌ មុនពេលអនុញ្ញាតឱ្យបង្រៀនសិស្សានុសិស្សឡើងវិញ

ខេត្តប៉ៃលិន  ៖ 

ដើម្បីចូលរួមទប់ស្កាត់ ការចម្លងជំងឺកូវីដ ១៩ ទៅក្នុងសហគមន៍ ក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌថ្មីៗ នេះ រដ្ឋបាលខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការបន្ទាន់ ទៅលើគ្រប់ស្ថាប័ន ជាពិសេស គឺលោកគ្រូ អ្នកគ្រូ ដែលត្រូវចូលបង្រៀនឡើងវិញ ដោយលើកទឹកចិត្តឲ្យធ្វើតេស្តរហ័ស ក្នុងករណីរកឃើញវិជ្ជមាន កម្រិតស្រាល គឺអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះ រីឯអ្នកមានជំងឺធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលនៅកន្លែងមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩ ។បើតាមប្រសាសន៍របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ខេត្តប៉ៃលិន បានទទួលភ្ញៀវទេសចរសរុប២៥២៩នាក់ ដោយមានការថយចុះចំនួន៨៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ។ លោកជំទាវបានបន្តទៀតថា តាមបណ្តាផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាននានា គឺអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជាពិសេស អាជ្ញាធរក្រុងប៉ៃលិន បានអនុវត្តវិធានការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្ត នូវវិធានការ អប់រំសុខាភិបាលនៅតាមគ្រប់ទីកន្លែង ដែលមានមនុស្សច្រើន ។


ជុំវិញវិធានការទប់ស្កាត់ ការចម្លងជំងឺកូវី ដ ១៩ ជាពិសេសប្រភេទបំប្លែងថ្មី (ដែល តា) ក្នុងសហគមន៍ ក្រោយពិធីបុណ្យ ភ្ជុំបិណ្ឌ ត្រូវបានបញ្ចាប់ រដ្ឋបាលខេត្តប៉ៃលិន បានចេញនូវសេចក្តីណែនាំឱ្យ ទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ នៅពេល មានការវិលត្រលប់របស់បងប្អូន ប្រជាពលរដ្ឋ គ្រូបង្រៀន មន្រ្តីរាជការ  ពី ស្រុកកំណើត ក្នុងថ្ងៃឈប់សម្រាក ។រដ្ឋបាលខេត្ត បានណែនាំដល់គ្រូបង្រៀន ក្នុងស្ថាប័នរដ្ឋ ដោយត្រូវអនុវត្ត ធ្វើតេស្តរហ័ស ក្នុងករណីរកឃើញវិជ្ជមាន ហើយ គ្មានរោគសញ្ញា ត្រូវអនុញ្ញាតឲ្យសម្រាក ព្យាបាលនៅតាមផ្ទះ និងជូនដំណឹង ទៅ អាជ្ញាធរមូលដ្ឋាន ។ ក្នុងករណី អ្នក វិជ្ជមាន ហើយមានរោគសញ្ញាគួរឲ្យ កត់សម្គាល់ ត្រូវធ្វើតេស្តបញ្ជាក់ ដោយ ម៉ាស៊ីន PCR និងត្រូវបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ។ចំណែកលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ  យុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យថាក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង ជាប្រធានគណៈកម្មការប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ១៩ ដោយតម្រូវឲ្យ គ្រូបង្រៀន ចាប់ពីកម្រិត មត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដែលមានគ្រូ សរុបចំនួន៣៧៣នាក់ក្នុង នោះរួមមាន ទាំងគ្រូជាប់កិច្ចសន្យាផងដែរ តាមរយៈ ការធ្វើតេស្ត ដោយឧបករណ៍ Rapit Test ជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តប៉ៃលិន ជាលទ្ធផល មិនមានរកឃេីញវិជ្ជមានទេ។ លោកប្រាប់បន្ត ឲ្យដឹងទៀតថា តាមរយៈការធ្វើតេស្តនេះ គឺដើម្បីកុំឲ្យជំងឺកូវីដឆ្លងពីគ្រូទៅសិស្ស ។


ចំណែកសិស្ស ដែលបានចាក់វ៉ាក់សាំង ក៏ ត្រូវពាក់ប័ណ្ណនោះមករៀនឲ្យបាន ទៀងទាត់ ហើយបើសិស្សណាម្នាក់ មិន បានចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឲ្យចូល រៀននោះទេ ។ ចំពោះគ្រូវិញ ដែលនៅ សល់នឹងធ្វើតេស្តបន្តទៀត ដើម្បីរកជំងឺកូ វីដធ្វើយ៉ាងណា បង្ការការពារកុំឲ្យជំងឺនេះ ឆ្លងចូលក្នុងសហគមន៍ ។គួរបញ្ជាក់ផងដែរថា ការធ្វេីតេស្តន៍នេះ  មានបួនទីតាំង  គឺ វិទ្យាល័យ ហ៊ុន សែន  ក្រុងទេពនិម្មិតប៉ៃលិន  អនុវិទ្យាល័យភ្នំយ៉ាត អនុវិទ្យាល័យ បរយ៉ាខា និងសាលាបឋមសិក្សាសាលាក្រៅ ។