About Me

header ads

ខឹងជនរងគ្រោះខ្ចីប្រាក់អត់សង នាំបក្ខពួក៩នាក់ ទៅព្រួតវាយដល់មុខបន្ទប់ជួល បណ្តាលឱឱ្យរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ជនសង្ស័យចំនួន០៩នាក់ ដែលនាំគ្នា ជិះម៉ូតូ៣គ្រឿង ទៅព្រួតវាយជនរងគ្រោះដល់មុខបន្ទប់ជួល បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់នៅនឹងកន្លែង មិនទាន់ចាប់ឃាត់ខ្លួនបាននៅឡើយទេ ដោយនគរបាលកំពុងធ្វើការតាមស្រាវជ្រាវ ខណ:ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ 

សូមបញ្ជាក់ថា ៖ ហេតុការណ៍ ជនសង្ស័យ០៩នាក់ ព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់នេះ នៅមុខបន្ទប់ជួលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលតារា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានពីនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ស៊ុន ស៊ឹង ភេទប្រុស អាយុ៤២ឆ្នាំ ជាកម្មករ សំណង់ មានទីលំនៅ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( របួសសន្លប់បាត់ស្មារតី ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន) ។ ចំណែកជនបង្ករួមជាមួយនឹងបក្សពួក មានគ្នាចំនួន០៩នាក់ ជិះម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅចំនួន០៣គ្រឿង តែពុំស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួច ជនបង្កទាំងនោះ បានរត់គេចខ្លួនបាត់ស្រមោល ។ 

ប្រភពដដែលបានបន្តទៀតថា បញ្ហាដែលឈានទៅដល់ការប្រើអំពើហិង្សានេះ គឺបង្កឡើងដោយសារទំនាស់ពាក្យសម្ដីរឿងជនដៃដល់ ទារលុយជំពាក់ពីជនរងគ្រោះមិនបាន ក៏ខឹង រួចទើបនាំបក្សពួក ទៅព្រួតគ្នាវាយលើជនរងគ្រោះជាច្រើនដំបង លុះវាយត្រូវចំកញ្ចឹងក. បណ្ដាលអោយសន្លប់បាត់ស្មារតី ក៏នាំគ្នារត់គេចខ្លួនតែម្តង ។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យមកអនុវត្តតាមនីតិវិធីច្បាប់ ៕