About Me

header ads

អភិបាលរងខេត្តកំពង់ឆ្នាំងលោក អមសុភា ដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលទិន្នន័យនៃការបិទបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទូទាំងខេត្តកំពង់ឆ្នាំងតាមរយៈវីដេអូ ZOOM

ខេត្តកំពង់ឆ្នាំង: 

នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោក .អម សុភា. អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលទិន្នន័យ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នឹងការបិទបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១នៅទូទាំងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោកវេជ្ជបណ្ឌិត.ប្រាក់ វ៉ុន .ប្រធានមន្ទីរសុខាភិបាលខេត្ត លោក. លៀង ជុំសុបិន្ត.នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ឆ្នាំងតាមរយៈវីដេអូ ZOOM។



លោក អម សុភា បានជម្រុញអោយអាជ្ញាក្រុងស្រុកទាំង៨សហការជាមួយអង្គភាពាក់ព័ន្ធស្រង់ស្ថិតិទិន្នន័យប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង អោយបានត្រឹមត្រូវនិងច្បាស់លាស់ ដែលមានអ្នកចាក់ក្រៅខេត្ត អ្នកជំងឺរ៉ាំរ៉ៃ និងកម្មកររោងចក្រ ដើម្បីធ្វើការបិទបញ្ចប់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ហើយចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ គ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ត្រូវរៀបចំមណ្ឌលចាក់វ៉ាក់សាំង ដោយកំណត់ទីតាំងតាមមន្ទីរពេទ្យបង្អែក រឺមណ្ឌលសុខភាពដែលមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំងដែលមិនទាន់បានចាក់។ អភិបាលរងខេត្តកំពង់ឆ្នាំងលោក .អម សុភា .ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង ស្រុកបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង អនុវត្តតាមវិធានការរបស់អាជ្ញាធរខេត្ត ការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំ ដើម្បីកាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ១៩ បំឡែងខ្លួនថ្មីគឺដែលតា ( Delta ) ចូលក្នុងក្រុមគ្រួសារនិងសហគមន៍របស់យើង  ៕