About Me

header ads

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣តាមប្រព័ន្ធវីដេអូ Zoom

ខេត្តកំពង់ឆ្នាំងៈ កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង  ត្រូវបានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តដោយ មានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត និង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត  ក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុកតាមរយៈប្រព័ន្ធវីដេអូZoom ផងដែរ ។ 

កិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះធ្វើឡើងដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍សមិទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានសម្រេចបានក្នុងខែសីហា និង ទិសដៅសម្រាប់អនុវត្តបន្ត ,កែសម្រួលសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារក្នុងក្រុមប្រឹក្សាខេត្ត និង ឆ្លងគម្រោងថវិកា២០២២របស់មន្ទីសុខាភិបាលខេត្ត។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិបានមានប្រសាសន៍ថាៈរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជម្រុញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង កំណើនសេដ្ឋកិច្ចទូទាំងខេត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ចំពោះការអនុវត្តន៍គោលនយោបាយររបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃស្ថានភាពប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបំពេញបេសកម្មយ៉ាងយកចិត្តទុកដាក់ក្នុងការ ផ្សព្វផ្សាយដោយផ្ទាល់នៅគ្រប់មូលដ្ឋាន ជាពិសេសជម្រុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានអាយុចាប់១៨ឆ្នាំឡើងនិងកុមារអាយុ១២ឆ្នាំដល់១៧ឆ្នាំនិងបញ្ចប់ឆាប់ៗនៅពេលខាងមុខនេះ។  

ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងនូវការកោតសរសើរដល់គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ ក្រុមប្រឹក្សា អភិបាល ក្រុង ស្រុក និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តមានការកែប្រែមុខមាត់ថ្មី ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុន ធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩និង កាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ១៩ពីគ្រួសារ និងសហគមន៍ យើង។ 

ឯកឧត្តម ឡុង ឈុនឡៃ  បានមានប្រសាសន៍បន្តថាៈ ដើម្បីឱ្យខេត្តកំពង់ឆ្នាំងកាន់មានការអភិវឌ្ឍបន្ថែមទៀតនោះ មន្ទីរជំនាញ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អ ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ និង ដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗដែលនៅសេសសល់របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។

ជាពិសេសជម្រុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នាក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន៕ 


សុក្ខារិន