About Me

header ads

ឯកឧត្តម ហាន កុសល ដឹកនាំសមាជិក សមាជិកាចូលរួមសិក្ខាសិលាជាស៊េរី ស្តីពីការជំរុញសហគ្រិនភាពយុវជនលើកទី១

ខេត្តកំពង់ចាម

កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំសមាជិក សមាជិកាចូលរួមសិក្ខាសិលាជាស៊េរី ស្តីពីការជំរុញសហគ្រិនភាពយុវជនលើកទី ១ ក្រោមប្រធានបទ «ឱកាសការងារយុវជននៅក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩» តាមប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង បង្កើនចំណេះដឹងដល់យុវជន ក្នុងការជ្រើសរើសមុខវិជ្ជាសិក្សា និងជ្រើសរើសមុខរបរណាមួយ ឲ្យស្របទៅនឹងតម្រូវការទីផ្សារ និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ពិសេស អំឡុងពេលរីករាលដាល នៃជម្ងឺកូវីដ-១៩ តាមរយៈ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍របស់វាគ្មិនកិត្តិយស ដែលអញ្ជើញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមហ៊ុនឯកជន សភាមុខរបរ និងមីក្រូហិរញ្ញវត្ថុ ផងដែរ ។




ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរំលេចថា បន្ថែមពីលើការងារស្ម័គ្រចិត្ត និងមនុស្សធម៌ ស.ស.យ.ក. ក៏បានយកចិត្តទុកដាក់ផងដែរ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំង តាមរយៈ ការបណ្តុះសមត្ថភាពយុវជន ដើម្បី ចាប់យកចំណេះជំនាញជាច្រើន ។ ឯកឧត្ដម បន្តថា កន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតគំនិតផ្តួចផ្តើមជាច្រើន សំដៅផ្តល់ជូនយុវជននូវឱកាសអភិវឌ្ឍខ្លួន កសាងសមត្ថភាពរបស់ខ្លួនដើម្បី ត្រៀមខ្លួនចូលក្នុងទីផ្សារការងារ ដោយបានធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស វិស័យឯកជនដែលជាតួអង្គសំខាន់មួយ ក្នុងការបង្កើតឱកាសការងារ សម្រាប់យុវជនយើង ៕