About Me

header ads

ផ្លូវលំជិត ២ ពាន់ម៉ែត្រដែលរដ្ឋបាលស្រុកសាមគ្គីមានជ័យកំពង់រៀបចំអោយក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលស្ថិតក្នុងភូមិគិរីអភិវឌ្ឍន៍ស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង : ផ្លូវលំជិត ២ ពាន់ម៉ែត្រដែលរដ្ឋបាលស្រុកសាមគ្គីមានជ័យកំពង់រៀបចំអោយក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលស្ថិតក្នុងភូមិគិរីអភិវឌ្ឍន៍ស្រុកសាមគ្គីមានជ័យ ។



លោក មុំសារ័ត្ន ប្រធានភូមិបាលស្រុកសាមគ្គីមានជ័យកាលពីល្ងាចថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ នេះបាននិយាយឲ្យដឹងថាការក៍សាងតំបន់នេះដោយតាមការណែនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកសាមគ្គីមានជ័យ ដើម្បីធ្វើយ៉ាងណាការពារដីរដ្ឋកុំអោយជនឈ្លៀតឧិកាស់រុំលោភយកនិងមានតែការរៀបចំប្រែក្លាយទីនេះអោយទៅជាតំបន់ទេសចរណ៍ធម្មជាតិភូមិគិរីអភិវឌ្ឍន៍ក្នុងឃុំឈានឡើង  ខណះដែលក្រុមការងារជំនាញភូមិបាលស្រុកបានបានចុះពិនិត្យនិងបានសិក្សាតំបន់កូបនិងតំបន់ឆ្លយស្ថិតក្នុងភូមិគិរីអភិវឌ្ឍន៍ ដើម្បីរៀបចំអោយក្លាយទៅជាជាតំបន់ទេសចរណ៍ធម្មជាតិព្រោះថាតំបន់ខាងលើនេះមានព្រៃភ្នំនិងថ្មភ្នំជាច្រើនដែលមានសក្តនុពលលើវិស័យទេសចរណ៍ ។ 


   ប្រធានភូមិបាលស្រុកលោក មុំសារ៉ត បានអោយដឹងទៀតថាជំហ៊ានទី១ ក្រុមការងារជំនាញបានចុះបោះបង្គោលព្រំ រវាងដីប្រជាពលរដ្ឋនិងដីរដ្ឋឲ្យបានច្បាស់លាស់ ហើយ បន្ទាប់មកទៀត បានធ្វើការត្រួសត្រាយនិងឈូសឆាយធ្វើជាផ្លូវលំនៅតំបន់ឆ្លយ និងតំបន់កូបជីតាមឹងបានរួចរាល់ប្រវែងប្រមាណ១៨០០ម៉ែត្រ ក្នុងនោះក៏បានដាក់លូកាត់ទទឹងផ្លូវចំនួនពីរកន្លែងផងដែរ ដើម្បីធ្វើការបង្ហូរទឹកចេញទៅ តាមគន្លងអូរដែលការពារផ្លូវលំកុំឱ្យបាក់ស្រុត ។

   នៅជំហានទី ២ ក្រុមការងារបានចុះពិនិត្យមើលដំណើរការឈូសឆាយកសាងផ្លូវលំបន្តប្រវែងប្រមាណមួយគីឡូម៉ែត្រទៀតនៅផ្នែកខាងជើងភ្នំថ្មបាតឡាតឆ្ពោះទៅកាន់ទំនប់ទឹក ដែលត្រូវបានរៀបចំជាតំបន់ទេសចរណ៍ កន្លែងមុជទឹកលេងកំសាន្តនៅក្នុងពេលឆាប់ៗខាងមុខនេះ ។


បន្ទាប់ពីការកសាងផ្លូវលំខាងលើនេះរួចរាល់ហើយ ក្រុមការងារនឹងចុះរៀបចំកសាងបន្ទប់ទឹកបង្គន់អនាម័យនិងរៀបចំសណ្ដាប់ធ្នាប់នៃការ សាងសង់រោងលក់ដូរតាមចិញ្ចើមផ្លូវដែលបានកសាងរួច សម្រាប់តម្រូវការលកើដូរជូនភ្ញៀវទេសចរដែលមក លេងកម្សាន្តនៅក្នុងតំបន់ទេសចរណ៍មួយនេះបានស្រួលផងដែរ ។

មេភូមិគីរីអភិវឌ្ឍន៍លោក ស៊ុសុវណ្ណ ក៏បានឱ្យដឹងដែរថាសព្វថ្ងៃនេះនៅរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យគឺមានភ្ញៀវទេសចរក្នុងស្រុកមកលេងកម្សាន្ត នៅតាមថ្មភ្នំជាច្រើនកន្លែង ក្នុងតំបន់ទេសចរណ៍ធម្មជាតិ ភូមិគីរីអភិវឌ្ឍន៍នេះមិនតិចជាង ៥០០ នាក់ ឡើយក្នុងមួយថ្ងៃៗ ។ 


មេភូមិអភិវឌ្ឍន៍បានបញ្ជាក់អោយដឹងទៀតថា នៅពេលរដ្ឋបាលស្រុកនិងខេត្ត រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវលំនិងរោងលក់ដូររួចរាល់ នោះភ្ញៀវ ទេសចរពិតជាមកលេងកំសាន្តច្រើនជាក់ពុំមិនខានឡើយ ។



 ជាមួយគ្នានេះដែរលោកមេភូមិក៏សូមអំពាវនាវ ដល់អ្នកទេសចរណ៍ ដែលមកលេងកម្សាន្តទាំងអស់ សូមរួមគ្នារក្សាអនាម័យឲ្យបានល្អ និងអនុវត្តអោយបាននូវវិធានការ ៣កុំ និង ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវី១៩ ចូលក្នុងសហគមន៍យើង ៕


សុក្ខារិន