About Me

header ads

សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម កំពុងចូលរួមយ៉ាងសកម្ម នៅក្នុងបេសកកម្មនានា ជាមួយអាជ្ញាធរ ក្នុងមូលដ្ឋាន

ខេត្តកំពង់ចាម

បើតាម ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត និងជាសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងា បច្ចុប្បន្ននេះ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម កំពុងចូលរួមយ៉ាងសកម្ម នៅក្នុងបេសកកម្មនានា ជាមួយអាជ្ញាធរ ក្នុងមូលដ្ឋាន ។ ឯកឧត្ដម បានបញ្ជាក់ទៀតថា ជាក់ស្ដែង នាពេលថ្មីៗនេះ សហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកកងមាស ដឹកនាំដោយ លោក ខេង ម៉េងឈុន បានចូលរួមជួយចាក់សាបជូនវិទ្យាល័យ ហ៊ុន សែន កងតាណឹង ក្រោយពីយកធ្វើមណ្ឌលចត្តាឡីស័ក និងត្រៀមចូលរៀនវិញ ។ 





ជាមួយនោះ សហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃឈរ បានចូលរួមជួយសម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ជូនដល់កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី២ ទាំង ០៣ទីតាំងក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ដោយឡែក លោក យន់ ឈុនលាង ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធ យុវជនកម្ពុជា ស្រុកចំការលើ បានដឹកកិច្ចប្រជុំ សហភាព សហព័ន្ធយុវជនកម្ពុជាស្រុក ក្នុងការប្រកាស និងកែសម្រួលគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍ និងបំណែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងការរៀបចំរចនាសម្ព័ន្ធ ស.ស.យ.ក ឃុំ ។ ការរៀបចំអ្នកសង្កេតការណ៍បោះឆ្នោត និងផ្សព្វផ្សាយខ្លឹមសារលិខិតផ្សេងៗរបស់ ស.ស.យ.ក ខេត្ត និងថ្នាក់កណ្តាល ផងដែរ ៕