About Me

header ads

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក.ជំងឺអុតក្តាម.និងជម្ងឺដុំពកលើសត្វគោ.ក្របី.ដែលជាកម្កាំងអូសទាញ

ខេត្តកំពង់ឆ្នាំង:

នៅថ្ងៃទី ១៣ កញ្ញា២០២១នេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការចាក់វ៉ាក់សាំង.ជំងឺសារទឹក.ជំងឺអុតក្តាម.និងជម្ងឺថ្មីដុំពកលើសត្វគោ.ក្របី.ដែលជាកម្កាំងអូសទាញដ៍សំខាន់ ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពអភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊នសុភី.តំណាងដ៍ខ្ពង់ខ្ពស់ឯកឧុត្តម.ស៊ុនសុវណ្ណារិទ្ធិ.អភិបាលខេត្តកំពងើឆ្នាំងនិងមានការចូលរួមពីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន.និងការរិយាល័យផលិតកម្មនិងបសុព្យាបាលរួមនិងអស់លោក លោកស្រីអាជ្ញាធស្រុក.ឃុំ.និងប្រជាពលរដ្ឋក្នុងភូមិត្រពាំងតាសុខនិងភូមិតាវ៉ាកឃុំព្រៃមូលស្រុករលាប្អៀរ ។


ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក.ងិនហ៊ុន .បានបញ្ជាក់អោយដឹងថាជំងឺថ្មីដុំពកលើស្បែក.គោ.ក្រី.ដែលបង្កឡើងដោយមេរោគម៉្យាងដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេហើយក៍អាចឆ្លងពីមួយទៅមួយមានភាពឆាប់រហស័ប្រសិនបើមិនមានការថែទាំបាននិងផនតល់ចំណីអាហារនិងទីកន្លែងបានស្អាតត្រឹមត្រូវនោះទេ ។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថាសត្វគោ.ក្របីនៅក្នុងខេត្តកំពង់ឆ្នាំងមានប្រមាណជា២០ម៉ឺនក្បាល.ហើយសត្វដែលកំពង់ឈឺមានចំនួនជិត៤០០០ក្បាលនិងកុំពង់ត្រូវបានព្យាបាលជាង២០០០ក្បាល ។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានដឹងថាជំងឺពកលើស្បែកសត្វគោក្របីគឺជាជំងឺម្យ៉ាងថ្មីដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿតាមការឃោសនារបស់ក្រុមជនមួយចំនួនតាមបណ្តាញសង្គមហ្វេសបុកថាមានថ្នាំព្យាបាលហើយនោះ  ។




ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមនាំយកសត្វ.គោ.ក្របីមកចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹក.ជំងឺអត់ក្តាម.និងជម្ងឺដុំពកលើស្បែកគោ.ក្របី.អោយបានគ្រប់គ្នាដោយធ្វើយ៉ាងណាបានទាន់ពេលវេលាក្នុងនោះការថែបំប៉នចំណីអាហារ និងទីកន្លែងត្រូវធ្វើអនាម័យអោយបានស្អាត់និងស្ងួតនិងត្រូវដាក់អោយដាច់ពីគ្នាជៀសវៀងការឆ្លងនិងធ្វើការដុះលាងនិងសាប៊ូអោយបានស្អាត់ស្បែកផងដែរ ។អភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ .ប៊នសុភី.បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំរក្សាមើលថែលើសត្វ.គោ.ក្របីកម្លាំងអូសទាញដ៍សំខាននិងមិនអាចអត់បានដោយក្នុងនោះត្រូវនាំយកសត្វគោក្របីមកទទួលការចាក់វ៉ាក់សាំងការពារមានសារទឹក.អត់ក្តាមនិងជម្ងឺថ្មីដុំពកលើស្បែកអោយបានទាន់ពេលវេលា ។ក្នុងនោះលោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ខចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធមូលដ្ឋានអនុវត្តន៍គោលនយោបសយភូមិ ឃុំមានសុវត្ថភាពនិងសូមចូលរួមអនុវត្តតាមអនុសាន៍របស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាល៣ការពារ៣កុំអោយបានខ្ជាប់ខ្ជូនដើម្បីខ្លួនយើង.គ្រួសារយើងនិងសហគន៍យើង ។នៅបញ្ចប់ពីធីមានការចែកជូនថ្នាំដល់ពេទ្យសត្វភូមិនិងប្រជាពលរដ្ឋចាក់ថ្នាំការពារជម្ងឺសារទឹក.ជម្ងឺអុតក្តាមនិងជម្ងឺដុំពកនៅលើស្បែកល់សត្វគោក្របីប្រមាណជាង១០០ក្បាលផងដែរ។ហើយក៍មានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមលំនៅឋាននិងក្រោលគោរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិផងដែរ ៕