About Me

header ads

មនុស្ស ២នាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបុកជាមួយម៉ូតូ

កំពង់ចាម

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០៣១ វេលាម៉ោង19:30នាទី នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅចំណុចមុខសាលា វិទ្យាល័យអារក្សត្នោត ស្ថិតនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើត ឡើងរវាងរថយន្ត និងម៉ូតូស្របទិសគ្នា ។ តាមការឲ្យដឹង ពីលោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បញ្ជាក់ថា  រថយន្តបង្ករហេតុ ម៉ាកកាមរីពណ៌សរ ស្លាកលេខ ន ប 20632 បើកបរដោយឈ្មោះ ឃិន ជាឆាយ ភេទប្រុស អាយុ ២៥ឆ្នាំ បើកពីទិសដៅពីកើតទៅលិច មានទីលំនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ បានទៅប៉ះគ្នានិងម៉ូតូម៉ាក zoomer x ពណ៌សរមានស្លាក លេខកំពង់ចាម 1R 2416 បើកបរឈ្មោះ អេល មូសា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិបឹងកេត ឃុំព្រែកកក់(ពាក់មួកសុវត្ថិភាព ) រួមដំណើរជាមួយបុរសម្នាក់ទៀត ។ 





ប្រភពដដែល បានបញ្ជាក់ទៀតថា ករណីនេះបណ្តាលឱ្យរងរបួសមនុស្ស ០២នាក់ កម្រិត ស្រាល និងខូចខាតម៉ូតូ ០១គ្រឿង កម្រិតស្រាលនិងរថយន្ត ០១គ្រឿង កំរិតស្រាល មូលហេតុ  ដោយរថយន្ត បត់ឆ្វេងដោយគ្មានការប្រុងប្រយ័ត្ន ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសាច់ញាតិ យកទៅមន្ទីរពេទ្យ ចំពោះ វត្ថុតាងបានយកមករក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍អារក្សត្នោត ដើម្បី ជំនាញចាត់ការតាមនីតិវិធី ៕