About Me

header ads

ភ្លៀងនៅតែបានបន្តធ្លាក់ជាប់ៗគ្នាទាំងយប់ទាំងថ្ងៃធ្វើអោយទឹកស្ទឹងផ្នែកខាងលើហូរចូលបឹងធ្វើអោយស្ថានភាពទឹកទន្លេសាបមានការកើនឡើងនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម

ខេត្តកំពង់ឆ្នាំង: ភ្លៀងនៅតែបានបន្តធ្លាក់ជាប់ៗគ្នាទាំងយប់ទាំងថ្ងៃធ្វើអោយស្ថានភាពទឹកភ្លៀងហូពីស្ទឹងខាងលើចាក់ចូលក្នុងបឹងនិងទន្លេធ្វើអោយផ្លូវលំនិងទំនប់បង្ហៀរទឹកមួយកន្លែងជន់លិចកាត់ផ្លូវធ្វើដំណើរនិងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋគ្រាដែលទឹកទន្លេសាបមានការកើនឡើងនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម ។

ប្រធានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំលោក .ដោកប៊ុនថុន.បានអោយដឹងនៅថ្ងៃទី១៤កញ្ញា២០២១នេះថាស្ថានភាពទឹកទន្លេនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមមានកម្ពស់៦.១៤ម៉ែត្រ.នេះបើធៀបនិងឆ្នាំងនិងឆ្នាំ២០២០ទឹកទន្លេមានកម្ពស់៤.៩៤ម៉ែត្រ កម្ពស់ទឹកទន្លេដែលត្រូវប្រុងប្រយត្ន័១១ម៉ែត្រ ។


ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាស្ថានភាពរបបទឹកភ្លៀងទទួលបាន៨ស្រុកដែមានកម្រិត១២-.៩៦.៥០មម នៅក្នុងស្រុកទឹកផុស ។


ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថាស្ថានភាពទឹកភ្លៀងនៅតែធ្លាក់នៅផ្នែកខាងលើដែលធ្វើអោយទឹកទន្លេសាបនៅតែបន្តការកើនឡើងបើទោះជាមានភ្លៀង.ខ្យល់.ផ្គលាន់ រន្ទះ.ពិសេសមិនបសនបង្កអោយមានផលប៉ះពាលដល់ស្រែចំការ.លំនៅឋានឬសត្វពាហនះរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ។

ប្រធានមន្ទីធនើធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តចេញទៅស្រែ ចំការ.មើលគោ.ក្របី.និងការធ្វើដំណើរតាមផ្លូវទឹត្រូវតែរូតរះវិលចូលលំនៅឋានវិញអោយបានពីថ្ងៃនិងត្រូវមានការប្រុងប្រយត្ន័ជាប់ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ភ្លៀង.ខ្យល់កន្ត្រាក់.ផ្គរន្ទះដែលបង្កអោយមានផលប៉ះពាល់ដល់អាយុជីវិតផងដែរ ៕ 






សុក្ខារិន