About Me

header ads

ប្រជាពលរដ្ឋនាំគ្នាដាក់ស្បៃមុងនៅតាមប្រឡាយ ដើម្បីចាប់កូនត្រីតូចៗ យកធ្វើម្ហូបអាហារ ខណ:ជំនន់ទឹកភ្លៀងមិនទាន់ឡើងខ្លាំង

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ គេសង្កេតឃើញប្រជាពល រដ្ឋមួយចំនួនរស់ នៅក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំគ្នាដាក់ស្បៃមុងនៅតាមប្រឡាយបង្ហូរទឹក ដើម្បីចាប់ត្រីយកធ្វើតូចៗ និងកំពឹស ជាម្ហូបអាហារ សម្រាប់ផ្គត់ផ្គត់ជីវភាពប្រចាំថ្ងៃ ខណ:ជំនន់ទឹកភ្លៀងមិនទាន់ឡើងខ្លាំង ។ ការដាក់ស្បៃមុងនៅក្នុងប្រឡាយបង្ហូរទឹកនេះ មិនធ្វើឱ្យទឹករាចលើផ្លូវ នាំឱ្យស្ទះប្រព័ន្ធលូអ្វីនោះទេ គ្រាន់តែរាចឡើង ចូលក្នុងចំការដំឡូងមីរបស់កសិករនៅក្បែរៗនោះបន្តិច បន្តួចប៉ុណ្ណោះ ។ ហេតុការណ៍ប្រជាពលរដ្ឋដាក់ស្បៃមុងនៅក្នុងប្រឡាយទឹកហូរនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយពីមេឃបង្អុរភ្លៀងជាប់ៗ គ្នារាល់ថ្ងៃ គេសង្កេតឃើញប្រជាពលរដ្ឋ រស់នៅក្នុងភូមិអូរកន្ធៀងវ៉ា និងភូមិផ្សេងៗ មួយចំនួន ក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បាននាំគ្នាយកស្បៃមុង ដាក់តាមប្រឡាយបង្ហូរទឹក ដើម្បីចាប់ត្រីនិងកំពឹសយកធ្វើម្ហូបអាហារ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ ប្រភពបន្តទៀតថា ការដាក់ស្បៃមុងនេះ បានតែពេលទឹកមិនទាន់ហូរគំហុកឡើងខ្លាំងប៉ុណ្ណោះ ហើយក៏ចាប់បានកូនត្រីល្អិតៗ រួមជាមួយនឹងកំពឹ ស យកទៅធ្វើម្ហូបអាហារ បរិភោគជួបជុំគ្រួសារ ណាមួយមិនសូវមានសារធាតុគីមីនាំឱ្យប៉ះពាល់សុខ ភាពផងដែរ ។ ក្រៅពីការដាក់ស្បៃមុងនៅក្នុងប្រឡាយបង្ហូរទឹកពីនេះ បើសិនជាប្រជាពលរដ្ឋណាម្នាក់ បិទទឹកប្រឡាយ ដើម្បីបង្ហូរចូលទឹកចូលតែទៅក្នុងដីចំការរបស់ខ្លួន គឺមិនត្រូវអនុញ្ញាតនោះឡើយ ព្រោះធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដទៃ ដែលមានដីចំការនៅផ្នែកខាងក្រោម កំពុងត្រូវការ ទឹកជាចាំបាច់ ។ សូមបញ្ជាក់ថា នៅត្រង់ចំណុចប្រឡាយទឹកខាងលើ កាលពីមុន កសិករតែងតែដណ្តើមទឹក គ្នាទៅវិញទៅមក ដោយបិទទំនប់យកទឹកបង្ហូរចូលស្រែចំការរបស់ខ្លួន មិនបង្ហូរទៅឱ្យអ្នកខាងក្រោម នោះឡើយ ។ តែក្រោយមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចុះអន្តរាគមន៍ជួយ ដោះស្រាយឱ្យមានការបើកប្រឡាយទឹកបង្ហូរចុះក្រោម មិនឱ្យបិទជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋណា ម្នាក់ឡើយ ។ បើសិនជាកសិករចង់បានទឹកហូរចូលចំការរបស់ខ្លួន ដែលនៅក្បែរប្រឡាយបង្ហូរទឹក គឺអាចប្រើប្រាស់ម៉ាស៊ីនបូមបញ្ចូលដោយខ្លួនឯង ។ 


ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និង ឧត្តុនិយមខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ការដាក់ស្បៃមុងនៅក្នុងប្រឡាយ ដើម្បីចាប់យកត្រីរបស់ប្រជាពលរដ្ឋរស់នៅភូមិខា ងលើ មិនមានការប៉ះពាល់ដល់ការហូរទឹក ឬនាំឱ្យរាចលិចលង់ផ្លូវ និងដំណាំប្រជាពលរដ្ឋនោះឡើយ ។ លោកបន្តទៀតថា ពួកគាត់ធ្វើបែបនេះ នៅពេលដែលទឹកប្រឡាយហូរតិចតួច គឺដាក់ស្បៃមុខឬដាក់ទ្រូជាដើម សម្រាប់ចាប់យកត្រី ដែលហូរតាមទឹកចុះក្រោម ។ តែបើទឹកហូរខ្លាំង ក៏មិនអាចដាក់ស្បៃមុងកើតដែរ ព្រោះទឹកប្រឡាយខាងលើនេះ ហូរបុកខ្លាំង នាំឱ្យខូចខាតសម្ភារចាប់ត្រីទាំងនោះផងដែរ ៕