About Me

header ads

ពិធីគាំទ្រទុនសហវិនិយោគ ដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់នៅភូមិតាំងត្រពាំង និងពិនិត្យកសិកបណ្តុំចិញ្ចឹមកង្កែប

ខេត្តកំពង់ឆ្នាំង:

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ម្សិលមិញ  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កញ្ញា ហេងគឹមស្រេង រួមនិងសហការី ព្រមទាំងទីប្រឹក្សា ASPIRE បានចូលរួមពិធីគាំទ្រទុនសហវិនិយោគ ដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់នៅភូមិ.តាំងត្រពាំង. ឃុំពេជ្រចង្វារ .ស្រុកបរិបូណ៌ .ខេត្តកំង់ឆ្នាំង .ដោយមានការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយ ក្រុមប្រឹក្សាឃុំ មេភូមិ និងសមាជិកបណ្តុំ ហើយពិធីនេះរៀបចំដោយអង្គការពន្លឺកុមារ អនុវត្តកិច្ចសន្យាជួលអ្នកក្រៅ (Contracting Out) ដោយយោងតាម ការណែនាំរបស់រដ្ឋាបាលខេត្ត និងគោលការណ៍ណែនាំ  ក្រសួងសុខាភិបាល ការផ្តល់ទុន សហវិនិយោគនេះ ចែកចេញជា២លើកក្នុង ១មួយលើក ២០នាក់។ 




ក្នងនោះផងដែរទុនសហវិនិយោគបានគាំទ្រលើកទី១ ដល់សាមាជិកបណ្តុំ ២០គ្រួសារ  ១គ្រួសារទទួលបាន កូនមាន់ ២១ថ្ងៃ ចំនួន២០ក្បាល  និងកសិកបង្ហាញ ទួលបានទូភ្ញាស់ ចំនួន១ អាចភ្ញាស់ពង បាន១ ០០០ពង និង មេបាចំនួន ៣០ក្បាលផងដែរ ។នៅរសៀល ថ្ងៃដដែល អនុប្រធាន មន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងរួមនិងសហការី បានបន្តចុះទៅត្រួតពិនិត្យកសិកបណ្តុំចិញ្ចឹមកង្កែប នៅឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ ខេត្ត កំពង់ឆ្នាំង  ដោយក្នុងគោលបំណងធ្វើការពិនិត្យវឌ្ឍនភាព និង សំណេះសំណាល សួរសុខទុក្ខ. លើកទឹកសមាជិកបណ្តុំ ផ្តល់ផ្លាកជូនដល់ជូនគាត់។ តាមរយៈនៃកាសង្កេតផ្ទាល់ បានឃើញថា កសិកយកចិត្តទុកដាក់ខ្ពស់ ក្នុងការចិញ្ចឹមថែទាំសត្វកង្កែប តាមការណែនាំបច្ចេកទេសពីក្រុមការងារបច្ចេកទេស ក្នុងរយៈជាង២ខែមកនេះ កសិករមួយចំនួន បានប្រមូលផលលក់ជាបណ្តើរៗ  ក្នុងតម្លៃពី៩ ០០០រៀល ទៅ១០ ០០០រៀល ក្នុងមួយគីឡូក្រាម ៕