About Me

header ads

គ្រួសារអតីតយុទ្ធជន ទីទ័លក្រជួបការលំបាកចំនួន ៤គ្រួសារ ក្នុងស្រុករលាប្អៀរ បានទទួលអំណោយរបស់ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង  លោកឧត្តមសេនីយ៍ត្រី .អ៊ុសុភា.បានដឹកនាំក្រុមការងារ ចុះនាំយកសម្ភារ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក . ហ៊ុន ម៉ាណែត .អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវបាន ឧបត្ថម្ភជូនដល់ គ្រួសារអតីតយុទ្ធជន ទីទ័លក្រជួបការលំបាកចំនួន ៤គ្រួសារមកពីឃុំចំនួន៤ ក្នុងស្រុករលាប្អៀរ ដោយមានការសហការឧបត្ថម្ភពី លោក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្នុងនោះ ១គ្រួសារទទួលបាន អង្ករ ៨០គីឡូក្រាម. មី ៣កេះ  ទឹកត្រី ៣យួរ .ទឹកស៊ីអ៊ីវ ៣យួរ .ម៉ាស់ ១ប្រអប់ ថវិកា ១២ម៉ឺនរៀល. រួមនឹងសម្ភារសម្រាប់ហូបចុកមួយចំនួនទៀតផងដែរ ។

 ដោយឡែក ១គ្រួសារ ក្នុងចំណោម ៤គ្រួសារ ដែលពុំមានទីលំនៅសមរម្យ ត្រូវទទួលបានឈើគ្រឿងផ្ទះ ១ខ្នង ស៊ីម៉ងត៍ ៥ បេ និងស័ង្កសី ៤០សន្លឹក បន្ថែមលើអំណោយដែលទទួលបាន ។


 ក្នុងឱកាសនេះមេបញ្ជាការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផនតាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក ដែលជានិច្ចកាល ៉កឧុត្តមនិងលោកជំទាវតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខជីវភាពនិងកាស្នាក់នៅរបស់បងប្អូនអតីតយុទ្ធជនទាំងអស់ ។


    នៅបញ្ចប់ពិធីក្រុមគ្រួសារអតីតយុទ្ធជនទាំង៤គ្រួសារ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ និងសូមជូន ឯកឧត្តម និងលោកជំទាវ សូមប្រកបបាននូវសេចក្តីសុខ សុខភាពល្អ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ  ៕ 









សុក្ខារិន