About Me

header ads

ការងារជួសជុលកែលម្អឃ្លាំងពាណិជ្ជកម្ម ១កន្លែង ទៅជាកន្លែងសម្រាក និងព្យាបាលជម្ងឺកូវីដ ១៩ កម្រិតស្រាល របស់រដ្ឋបាលខេត្ត សម្រេចការងារបានប្រមាណជាង ៥០ភាគរយ

កំពង់ចាម៖

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យមើលការរៀបចំជួសជុលកែលម្អ ឃ្លាំងពាណិជ្ជកម្ម ១កន្លែង ស្ថិតនៅ ក្នុងភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលរៀបចំធ្វើជាមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ ១៩ កម្រិតស្រាល របស់រដ្ឋបាលខេត្ត ជំនួសឲ្យវិទ្យាល័យព្រះសីហនុ ដែលនឹងប្រគល់ឲ្យមន្ទីរអប់រំយុវជន និងកីឡា ខេត្តគ្រប់គ្រងវិញ ដើម្បី ត្រៀមបើកឲ្យដំណើរការសិក្សាឡើងវិញ នាពេលខាងមុខ ។សូមរំលឹកថា ឃ្លាំងពាណិជ្ជកម្មនេះ មានចំនួន ០៣អគារ ក្នុងមួយអគារៗ អាចដាក់អ្នកជម្ងឺ បានចំនួន ២៥០នាក់ សរុបទាំង ០៣អគារ អាចដាក់អ្នកជម្ងឺ បានសរុបចំនួន ៧៥០នាក់ ។ 






មកដល់បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស កំពុងមមាញឹក ក្នុងរៀបចំកែលម្អឃ្លាំងខាងលើ ជាពិសេស ការបំពាក់នូវសម្ភារៈ បរិក្ខារពេទ្យ ដែលបំរើដល់ការសម្រាក និងព្យាបាលជម្ងឺកូវីដ ១៩ កម្រិតស្រាល ។ គិតមកដល់ពេលនេះ ការងារជួសជុលកែលម្អ និងការបំពាក់សម្ភារៈ បរិក្ខារពេទ្យ អគារខាងលើ សម្រេចលទ្ធផលបានប្រមាណជាង ៥០ភាគរយ ហើយ ៕