About Me

header ads

គ្រោះថ្នាក់ចរាចរ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យមនុស្ស ០២នាក់ រងរបួស

 ខេត្តកំពង់ចាម

កាលពីវេលាម៉ោង ៣ និង ២០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវកែង ស្ថិតក្នុងភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូ ០២គ្រឿង បើកបរទិសដៅ ពីត្បូងទៅជើង ដោយមាន(ពាក់មួកសុវត្ថិភាព) ។ 




ប្រភពីសមត្ថកិច្ច ឲ្យដឹងថា ម៉ូតូ ១គ្រឿង ម៉ាកសេ 125ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AT8115 បើកបរដោយ ឈ្មោះ ធិន មករា អាយុ ២៧ឆ្នាំ ទីលំនៅភូមិអំពិលលើ ឃុំអំពិលស្រុក កំពង់សៀម និងមួយគ្រឿងទៀត ម៉ាកស្កុបពី ពាក់ផ្លាកលេខ កំពង់ចាម 1N-5755 បើកបរដោយ ឈ្មោះ ចាន់ ស្រីនាត ភេទស្រី អាយុ ១៩ឆ្នាំ ទីលំនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ករណីគ្រោះថ្នាក់នេះ បណ្ដាលឱ្យរបួសមនុស្សចំនួន ០២នាក់  ប្រុស ១នាក់ ស្រី ១នាក់ កម្រិតស្រាល និងបណ្ដាលឲ្យខូចខាតម៉ូតូចំនួន ០២គ្រឿង ធ្ងន់ ១គ្រឿង (ម៉ូតូម៉ាកសេ១២៥)។ មូលហេតុ ដែលបង្កគ្រោះថ្នាក់ មកពីអ្នកបើកបរម៉ូតូ ម៉ាកហុងដាសេ១២៥ បើកបរ មានល្បឿនលឿន រីឯ អ្នកបើកបរម៉ូតូស្កុបពី មិនគោរពសិទ្ធអាទិភាព ។ក្រោយពេលកើតហេតុ ផ្នែកជំនាញនគរបាលចរាចរ បានយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ជាបណ្តោះអាសន្ន ដើម្បី បំពេញសំណុំរឿងតាមនីតិវិធី ៕