About Me

header ads

កម្លាំងសមត្ថកិច្ចចម្រុះរបស់មន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះរុះរើបំផ្លាញចោលរបាំងស្បៃមុងនិងរបាំងសាច់អួន

ខេត្តកំពង់ឆ្នាំង:

នៅថ្ងៃទី១៥កញ្ញា២០២១ កម្លាំងសមត្ថកិច្ចចម្រុះនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនិងខណ្ឌរដ្ឋបាលជលផលខេត្ត.ផ្នែករដ្ឋបាលជល់ផលកំពង់ប្រាសាទ.សង្កាត់ជលផលនិងសហគមន៍នេសាទនៅតែបន្តចុះរុះរើបំផ្លាញចោលរបាំងស្បៃមុងនិងរបាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែងក្នុងស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។


កិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទខាងលើនេះដឹកនាំដោយលោក ងិនហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទដោយសហការជាមួយសហគមន៍នេសាទប្រើប្រាស់កម្លាំងសរុបចំនួន២៥នាក់មធ្យោបាយធ្វើសកម្មភាពការណូតតូចធំ៥គ្រឿងហើយកិច្ចប្រតិបត្តការធ្វើសកម្មភាពបង្រ្កាបបទល្មេីសនេសាទខាងលើនេះធ្វើឡើង នៅចំណុច.ចំណុចបឹងប្រា.បករាមនិង.នគទ្វិប .ដែលស្ថិតក្នុងភូមិពាមឆ្កោក.ឃុំពាមឆ្កោក.ស្រុកជលគីរីខេត្តកំពង់ឆ្នាំងគ្រាដែលមេឃនៅតែបន្តធ្លាក់ភ្លៀងទាំងយប់ទាំងថ្ងៃធ្វើអោយស្ថានភាពទឹកទន្លេសាបមានការឡើងបណ្តើរៗ ។



នៅក្នុងការបង្ក្រាបបទល្មើសជលផលខាងលើនេះជាលទ្ធផលសមត្ថកិច្ចបានធ្វើការរុះរេីបំផ្លាញចោលរបាំងស្បៃមុង.៣៥.កន្លែងប្រវែង.២០០០ម .លូស្បៃមុងចំនួន៣៥គ្រឿងបង្គោល៨០០ដើម.ដោយឡែករបាំងសាច់អួនក្រឡាញឹក៤កន្លែង.ប្រវែង៣០០ម៉ែត្រ.លបលូ៨គ្រឿងបង្គោល១៥០ដើមនិងបានចាក់លែងកូនត្រីចម្រុះចូលក្នុងទន្លេវិញផងដែរ ៕