About Me

header ads

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩និងគ្រួសារមានជំងឺចំនួន៦០គ្រួសារនៅសង្កាត់ប្អេរ

ខេត្តកំពង់ឆ្នាំងៈ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១  ម្សិលមិញនេះលោកជំទាវ រ៉ន សិរីលក្ខិណា ជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់ប្អេរ និង លោកជំទាវប៊ន សុភី ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោក យិន សាវ៉េន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំងនិងក្រុមការងារថ្នាក់ខេត្ត ស្រុក សង្កាត់ សង្កាត់ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ក្រុមការងារថ្នាក់កណ្តាល ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងសប្បុរសជនចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩និងគ្រួសារមានជំងឺចំនួន៦០គ្រួសារនៅសង្កាត់ប្អេរ  ក្រុងកំពង់ឆ្នាំង។



មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ រ៉ន សិរីលក្ខិណា និងលោកជំទាវ ប៊ន សុភី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវជូ ប៊ុនអេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង ឯកឧត្តម  ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងកន្លងមកលោកជំទាវនិងឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក របស់ប្រជាពលរដ្ឋជួបការលំបាក មានជំងឺ ជាពិសេសប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។លោកជំទាវ រ៉ន សិរីលក្ខិណានិងលោកជំទាវ ប៊ន សុភី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាអោយបាននូវគោលការណ៍ណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ។



លោកជំទាវ រ៉ន សិរីលក្ខិណានិងលោកជំទាវ ប៊ន សុភី រួមនិងក្រុមការងារបានចែកជូននូវអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩និងគ្រួសារមានជំងឺចំនួន៦០ក្នុងមួយគ្រួសារៗទទួលបានៈ អង្ករ២០ គីឡូក្រាម,មី១កេស, ទឹកស៊ីអ៊ីវ ១ យួរ, ទឹកត្រី ១យួរ, សាបូម្សៅ១កញ្ចប់, ក្រមារ ១,  សាប៊ូដុំ១ដុំ និង ផ្លែមាន១ថង់ ផងដែរ ។ អាជ្ញាធរសង្កាត់ប្អេរតំណាងអោយប្រជាពលរដ្ឋទាំង៦០គ្រួសារបានថ្លែងអំណរគុណដល់ឯកឧត្តមលោកជំទាវនិងសប្បុរសជននិង សូមពរឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់សូមមានសុខភាពល្អនិងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕