About Me

header ads

លោក ហួង តារាមុនី អគ្គនាយកTV5នាំយកទេយ្យវត្ថុទៅប្រគេនព្រះសង្ឃចំនួន១៣វត្តក្នុងខេត្តកណ្តាល

 ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ព.​ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ លោក ហួង តារាមុនី អគ្គនាយកស្ថានីយ៍វិទ្យុ-ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ស៊ុបប៉ាឆៃវីរៈភុជង្ស និងសហការី មានលោក សេង កដ្ឋិកា លោកស្រី រស់ឡុងម៉ាឡែន លោក សរ ងួន លោកស្រី សិរិផន ប៊ុនផុកក្រុង បានយកទេយ្យទានទៅប្រគេនព្រះសង្ឃចំនួន១៣វត្តគង់ចាំព្រះវស្សាក្នុងខេត្តកណ្តាល។

ចំពោះគ្រឿងបរិក្ខារដែលវត្តទាំង១៣ទទួលបាន ក្នុងមួយវត្តៗរួមមាន ថ្នាំពេទ្យ២កេះ ទឹកបិសុទ្ធ Lyyon ៤យួរ ភេសជ្ជៈBlue ១កេះ សាដក់១និងបច្ច័យចំនួន៧០០០០៛(ភេសជ្ជៈBlue ១កេះ បច្ច័យ២០០០០៛ ជារបស់លោក ស្រី សិរិផន ប៊ុនផុកក្រុង)



វត្តទាំង១៣រួមមាន ១ វត្ត កណ្ឋារាម (វត្តតាខ្មៅ) ២ វត្តព្រែកសំរោង ៣ វត្តទួលក្រសាំង ៤ ស្ថិតក្នុងក្រុងតាខ្មៅ ៥ វត្តឈូងលៀប ៦ វត្តព្រែកតូច ៧ វត្តស្អាងភ្នំ ៨ វត្តថ្មីបារមីណ៍ហ្មឺនកែវ ៩ វត្តស្អាងស្រែ ១០ វត្តភ្នំធន់មន្ត ១១ វត្តសូភី ១២ វត្តមង្គ័លវន្ត័ វត្តទឹកវិល ១៣ វត្តកោះខែល ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។