About Me

header ads

ឯកឧត្តម ឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានចុះសាកសួរសុខទុក្ខ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាំយកអំណោយជូនដល់យុវជន និងរដ្ដ្ឋបាលស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំងៈ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ ចុងសប្តាហ៍កន្លងទៅឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់លែង រួមដំណើរដោយឯកឧត្ដម អនុប្រធានក្រុមការងារនិងសហការីបានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹក នាំរដ្ឋបាលស្រុក កម្លាំងទាំង៣ លោក លោកស្រី អាជ្ញាឃុំទាំង៩ឃុំក្នុងស្រុក និងក្រុមលេខា ដើម្បីស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង។


មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង ប្រធានក្រុមការងារក៏បានថ្លែងនូវការកោតសសើរ និង វាយតម្លៃខ្ពស់រាល់កិច្ចខិតខំប្រឹងប្រែងរួមសហការគ្នាបាល្អធ្វើឱ្យស្រុកកំពង់លែងមានការរីកចម្រើនគួរឱ្យគាត់សម្កាល់ ។ឯកឧុត្តមបានបន្ត រាល់សកម្មភាពកិច្ចការ និងសមិទ្ធផលទាំងនេះយើងរួមគ្នាបន្ត ទៀតដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ ពិសេសជម្រុញបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងកុមារដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់  ។ ឯកឧត្តមឧត្តមសេនីយ៍បណ្ឌិត សឹង សំណាងបានមានប្រសាន៍បន្តថាៈឯកឧត្តមនិង ចាត់តាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តកង ទ័ពជើងអាកាសចំនួនៈ៣ក្រុមបន្ថែមទៀតដើម្បីជួយពន្លឿនការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងស្រុកកំពង់លែងទៀផង  ។





ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ រួមនិងប្រតិភូក្រុមការងារបានឧបត្ថម្ភមានៈ អង្ករចំនួន ២តោន , មីម៉ាម៉ា ២០កេស, ទឹកត្រី ២០យួរ ,ទឹកស៊ីអ៊ីវ ២០យួរ, ត្រីខកំប៉ុង ២០យួរ, ម៉ាស ៣០០០ សន្លឹក, ទឹកថ្នាំបាញ់សម្លាប់មេរោគ ៦០ លីត្រ ,  ដបបាញ់អាល់កុលធំ ៥ , តូច ៥, ថ្នាំបុរាណចិនសម្រាប់ព្យាបាលជំងឺកូវីដ.១៩ ចំនួន៩០ ប្រអប់, ជូនដល់រដ្ឋបាលស្រុកដើម្បីត្រៀមអន្តរាគមន៍ជូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាព ជូនថវិកាដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកចំនួន ៦នាក់ថវិកា ២៤ម៉ឺនរៀល, ក្រុមលេខាចំនួន ០៤នាក់ថវិកា ១២ម៉ឺនរៀល,  ជូនប្រធានក្រុមប្រឹក្សាឃុំ ៩នាក់ថវិកា ១៨ ម៉ឺនរៀល, កំលាំងការពារ ១០នាក់ ថវិកា ១០ ម៉ឺនរៀល,  ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(ស.ស.យ.ក )ចំនួន២ គោលដៅឃុំដារ និងគោលដៅឃុំច្រណូក ក្នុង១ក្រុម ៣០ម៉ឺនរៀលផងដែរ   ៕