About Me

header ads

អភិបាលខេត្តកំពង់ឆ្នាំង ចែកអំណោយជូនប្រជាពលរដ្ឋស្ថិតនៅតំបន់បិទខ្ទប់នៅឃុំប្រឡាយមាស ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៨សីហា២០២១នេះអភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្តមស៊ុនសុវណ្ណារិទ្ធ ដែលអមដំណើរដោយអភិបាលរងខេត្តកំពង់ឆ្នាំង លោក អមសុភា និង ឯកឧុត្តម កែវវណ្ណដេត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់លែងរួមនិងសការីសហការី បាននាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនូវជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារស្ថិតនៅក្នុងតំបន់ដែលបិទខ្ទប់ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចជហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ធមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ធានខេត្តកំពង់ឆ្នាំង លោកទាំងទ្វាតែងតែគិតគូរនិងយកចឹត្តទុកដាក់លើការអភិវឌ្ឍន៍ខេត្តអោយកាន់តែមានការរីកចម្រើនដែលសមិទ្ធិផលជាច្រើនសម្រាប់ខេត្តកំពង់ឆ្នាំង  ហើយអំឡុងពេលនៃការប្រយុទ្ធប្រឆាំងការរីករាលដាលនៅជំងឺកូវីដ១៩នៅមិនទាន់បានដ្រាកស្រាននៅឡើយនោះ តែងតែបានផ្តល់ នូវស្បៀងអាហារជាច្រើនដល់រដ្ធបាលខេត្តសម្រាប់នាំយកចាត់ចែងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ធដែលទទូលរងផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺជំងឺកូវីដ១៩ នៅទូទាំងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងតំបន់ធ្វើការបិទខ្ទប់នេះ ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាអោយបាននូវគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាល ពិសេស ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង និងសហគមន៍យើហជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ ។


អំណោយដែលបាននៃយកមកធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋបិទខ្ទប់ទាំង១៥០គ្រួសារក្នុងពេលនេះដោយ១គ្រួសារៗទទូលបានអង្ករ ២០គ.ក្រ .មីយើង០១កេស. ត្រីខ១០កំប៉ុង .ទឹកត្រី០១យួរ .ទឹកសុីអុីវ០១យួរ. ម៉ាស់០១ប្រអប់ ។ 

នៅក្នុងឱកាសនោះផងដែរឯកឧត្តមអភិបាលខេត្ត រួមនិងក្រុមការងារបានប្រគល់ស្បៀងអាហារបស់រដ្ធបាលខេត្ត ជូនដល់មេឃុំប្រឡាយមាសសម្រាប់ចាត់ចែងដល់ប្រជាពលរដ្ធធ្វើចត្តាឡីស័ក មានអង្ករចំនួន ៤តោន .មី២០០កេស .ទឹកសុទ្ធ២០០កេស. ត្រីខ២០០យួរ. ទឹកត្រី២០០យួរ .ទឹកសុីអុីវ២០០យួរ. និងម៉ាស់២០០ប្រអប់ ផងដែរ ៕

សុក្ខារិន