About Me

header ads

ឯកឧត្តម ថង សាវុន នាំយកអំណោយមនុស្សធម៌ ជូនដល់លោកតា លោកយាយចាស់ៗ ចំនួន១០គ្រួសារ

ខេត្តរតនគិរី៖

នាព្រឹកថ្ងៃទី ០៨ ខែសីហា  ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនលោកតា លោកយាយចាស់ៗ ចំនួន ១០ គ្រួសារ រស់នៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ឯកឧត្តម ថង សាវុន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។



ក្នុងឱកាសនោះដែរឯកឧត្តមបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមរស់នៅដោយយកចិត្តទុកដាក់ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបទៅដោយអនាម័យដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ពិសេសអនុវត្តជានិច្ច នូវវិធានការការពារជម្ងឺកូវីដ-១៩  តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល  និងសុំអោយពុកម៉ែ បងប្អូន ដែលគ្រាប់អាយុទទួលវ៉ាក់សាំង ទៅទទួលវ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីជៀសវាងការចម្លងនៃជំងឺកូវីដ ១៩ ឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសាររបស់ខ្លួន៕