About Me

header ads

បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីព្យាយាមលួចទ្រព្យសម្បត្តិគេ

កំពង់ចាម

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០:៣០ នាទីនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ីម សាលី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករជៀជ័រកៅស៊ូ ឱ្យក្រុមហ៊ុនឡុងស្រេង(បឹងកេត) ទីលំនៅស្នាក់នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ នេះបើតាម ការឲ្យដឹង របស់ទុន ណេត អភិបាល នៃគណ:អភិបាលស្រុកស្ទឹងត្រង់ ។លោកអភិបាលស្រុក ក៏បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើ បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមC១២៥ សេរី ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1J.8558 ចូលទៅលាក់ក្នុងព្រៃ ហើយបានដោះអាវចេញ រួចដើរលបៗចូលទៅលួចទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ ឈ្មោះ ឌីន ស៊ីថេត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់ចាប់ហួយ ទីលំនៅភូមិ.ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពលួចកាបូប ហើយក៏រត់ចូលក្នុងព្រៃ ។ 




លោកបន្តថា ពេលនោះម្ចាស់ផ្ទះបានដឹង ក៏បានដេញតាមពីក្រោយ រហូតដល់ក្នុងព្រៃ ក៏ឃើញជនសង្ស័យកំពុងរើជជុះកាបូប តែត្រូវម្ចាស់ផ្ទះចាប់បាន ។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ដែរថា ដោយបានទទួលព័ត៌មាននេះភ្លាម លោកអធិការនគរបាល ស្រុកស្ទឹងត្រង់ បានចាត់កម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ស្រាវជ្រាវ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ តាមបញ្ជាលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តកំពង់ចាម បញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ។ ប្រភពពីសមត្ថកិច្ចថា   ក្រោយពីការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជា បានធ្វើសកម្មភាព ចូលលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះខាងលើ ប្រាកដមែន» ។ បច្ចុប្បន្ន កម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យ និងវត្ថុងតាងម៉ូតូ ០១គ្រឿង ដើម្បី ចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធី ៕