About Me

header ads

ខេត្តប៉ៃលិន នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ

ខេត្តប៉ៃលិន ៖ លិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នៅទូទាំងខេត្ត ដោយគ្រាន់តែភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោមប៉ុណ្ណោះ ។ 

ប្រភពព័ត៌មាននៅក្នុងលិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ឱ្យថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ គឺមានរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយចាប់ផ្តើមពីម៉ោង៨ និង០០នាទីព្រឹក ដល់ម៉ោង១១ និង០០នាទី ។ ចំណែកពេលរសៀលចាប់ពីម៉ោង២ និង០០នាទីរសៀលដល់ម៉ោង ៥ និង០០នាទីល្ងាច ដែលមានទីតាំងស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។



រដ្ឋបាលខេត្តប៉ៃលិន ក៏បានក្រើនរំឮកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាមាតា បិតា អា ណាព្យាបាលទាំងអស់ នៅក្នុងខេត្តប៉ៃលិន សូមអញ្ជើញនាំកូនចៅមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងដែលបានកំណត់ខាងលើឱ្យបានគ្រប់ៗ គ្នា ដោយភ្ជាប់មកជាមួយនូវ ៖


   - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បើមាន) សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដូច ខាងក្រោម ៖ ០៩៦ ៥៩២ ៩៧៩៧ ឬ០៩៧ ៤២១ ៦៦៦៨



ជាមួយគ្នានេះដែរប្អូនៗ កុមារ និងយុវវ័យ ដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន សម្តែងអារម្មណ៍រីករាយ ក្រោយទទួលដំណឹងល្អពីរដ្ឋបាលខេត្តប៉ៃលិន ព្រោះពួកគេបានរំពឹងថា ការចូលរៀនវិញនឹងបានបើកឲ្យដំណើរឆាប់ៗ នេះ បន្ទាប់ពីសិស្សានុសិស្សទាំងអស់ ត្រូវបានចាក់វ៉ាក់សាំងគ្រាប់ៗ គ្នា តាមអាយុកំណត់ ។ ពួកគាត់មិនព្រួយបារម្ភអ្វីនៅពេលចាក់វ៉ាក់សាំងឡើយ ហើយថែមទាំងស្ម័គ្រចិត្ត នឹងនាំគ្នាទៅចាក់វ៉ាក់សាំង ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ថែមទៀតផង៕ 



ដោយ ៖ នីយ៉ា