About Me

header ads

មនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តកែឆ្នៃ និងម៉ូតូ

នៅវេលា ម៉ោង១៧.០០នាទី លើផ្លូវក្រាលកៅស៊ូ ចំណុចខាងលិចរោងចក្រចំការកៅស៊ូបឹងកេតប្រហែល ១៥ម ស្ថិតនៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកែឆ្នៃ និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ ស្លាប់នៅកន្លែងភ្លាមៗ ។



តាមសេចក្ដីរាយការណ៍ របស់ លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បញ្ជាក់ថា ករណីនេះ ដោយរថយន្តកែឆ្នៃពណ៍ខៀវគ្មាន ស្លាកលេខអ្នក បើកបរមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីលិចទៅកើត  ។ បានបុកប៉ះ និងម៉ូតូម៉ាកវេវអានហ្វាពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ រ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ធ្វើដំណើពីកើតទៅលិច ។ សេចក្ដីរាយការណ៍ដដែល បញ្ជាក់ទៀតថា  ករណីនេះបណ្តាលស្លាប់មនុស្ស ០១នាក់ ឈ្មោះ រ៉ា អ្នកបើកបរម៉ូតូខូចខាតម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ និងរថយន្ត ០១គ្រឿង កម្រិតធ្ងន់  ដោយសារអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ ។



បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យសាច់ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាងបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ។ ចំណែកជនបង្ករបានរត់គេចខ្លួនបាត់ ៕