About Me

header ads

ប្រជាពលរដ្ឋ៥០គ្រួសារដសក់លិ ខិតតវ៉ាស្នើសុំអាជ្ញាធរខេត្ត និងស្រុក ទប់ស្កាត់ និងដកហូតយកដីលិចទឹ ករបស់រដ្ឋ ដែលឈ្មួញលួចឈូសឆាយនៅឃុំផ្លូវទូកជាង៥០០ហិកតា មកទុកជាសម្បត្តិរដ្ឋវិញ

ខេត្តកំពង់ឆ្នាំង ៖ បើយោងតាមលិខិតប្រជាពលរដ្ឋចំនួន៥០គ្រួសាររស់នៅ.ភូមិស្លត ភូ មិពាមខ្នង ក្នុងឃុំផ្លូវទូក ស្រុកកំពង់ លែង ដែលយើងបានទទួលនៅថ្ងៃទី ២៤ ខែសីហានេះ បានសំណូមពរលោកអភិបាលខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០ ២១ កន្លងទៅសុំជួយអន្តរាគមន៍ទប់ស្កាត់ឈ្មួញដីឈ្មោះ ម៉ូវ  ដែលបានឈូសឆាយដីព្រៃលិចទឹកប្រមាណជាង ៥០០ ហិកតា នៅចំណុចអ្នកតាខ្ទុម ដែលបានកើតឡើងនៅថ្ងៃ១៤និង១៥  ខែសីហា ឆ្នាំ២០២១ ដោយសុំដកដីព្រៃលិចទឹកទាំងអស់នោះត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។

នៅក្នុងលិខិតចុះថ្ងៃទី ១៨ ខែសីហានោះ ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ម៉ូវ បានឈូសឆាយដីព្រៃ លិចទឹក ជាងកន្លះខែហើយអស់ប្រមាណ ៥០០ ហិកតា នៅក្នុងភូមិពាមខ្នង និងភូមិស្លត ដោយមានការឃុបឃិតពីអាជ្ញាធរភូមិនិងឃុំផងដែរ ។

តំណាងប្រជាពលរដ្ឋបានលើកឡើងថា ឃុំផ្លូវទូកមានចំនួន៣ភូមិ(គឺភូមិស្លត ភូមិពាមខ្នង និងភូមិថ្នល់ឈើ ទាល) ត្រូវបានបម្លាស់ទីផ្ទះបណ្ដែ តទឹក ឡើងមករស់នៅលើគោក ដោយអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យរស់នៅលើកទឹកបន្តទៀតឡើយដែលប៉ះពាល់បរិដ្ឋាន។

ដល់ពេលមករស់នៅលើគោកអាជ្ញាធរខេត្តក៏បានផ្ដល់នូវដីសម្រាប់សាងសង់លំនៅដ្ឋានទៅដល់ពួកគាត់  ប៉ុន្តែដីសម្រាប់បង្កបង្កើនផល និងដីកសិកម្មសម្រាប់ធ្វើស្រែ អាជ្ញាធរពុំទាន់បានបែងចែកជូនប្រជាពលរដ្ឋនៅឡើយទេ គឺប្រជាពលរដ្ឋភាគច្រើនត្រូវការដីទាំងនោះដើម្បីធ្វើស្រែចំការសម្រាប់ចិញ្ចឹម ជីវិត ។

ទាក់ទងនឹងករណីខាងលើនេះ  អភិបាលរងស្រុកកំពង់លែង លោក ចេងចាន់ដូរណា បានបញ្ជាក់ឱ្យដឹងថា លោកនឹងចាត់អោយក្រុមការងារ ចុះស្រាវជ្រាវលើករណីនេះ ដើម្បីដោះស្រាយជូនប្រជាពលរដ្ធ ក្នុងករណីរកឃើញឈ្មួញដី ពិតជារំលោភបំពានមែន អាជ្ញាធរស្រុក និងធ្វើការស្នើសុំទៅ កាន់អភិបាលខេត្ត ដកហូតយកដីទាំងនោះមកទុកជាសម្បត្តិរដ្ឋវិញ និងក៏ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផងដែរ ។


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ ខេត្តកំពង់ឆ្នាំង លោក ងិនហ៊ុន នៅរសៀលថ្ងៃទី ២៤ នេះ ពេលទទួលបានឯក សារខាងលើនេះពីអ្នកយកព័ត៌មានយើង លោកបានបញ្ជាក់ថា ថ្ងៃ ស្អែកទី ២៥ ខែសីហា លោកនឹងដឹកនាំក្រុមការងារជំនាញចុះទៅពិនិត្យស្រាវជ្រាវករណីនេះដោយផ្ទាល់ ដើម្បីចំណាត់ការតាមច្បាប់៕





សុក្ខារិន