About Me

header ads

ផ្លែមាន និងផ្លែតាង៉ែន ចំនួន ៦០ កេះ ស្មើ១២៧២គីឡូដែលជាអំណោយ ដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ត្រូវបាននាំយកមកចែកជូន ដល់នាយទាហាន នាយទាហានរង និងពលទាហាន

ខេត្តកំពង់ឆ្នាំង:

ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីបែងចែកផ្លែមៀននិងផ្លែតាង៉ែនចំនួន៦០កេះស្មើ១២៧០គីឡូក្រាម ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន តាមរយះយោធភូមិភាគពិសេស ត្រូវបាននាំមកចែកជូន ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។



មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយត្រី អ៊ុសុភាព ជំនួសមុខឱ្យ នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលបានឧបត្ថម្ភ ផ្លែមៀននិងផ្លែតាង៉ែន ចំនួន ៦០កេះ ដែលស្មើ១២៧០គីឡូក្រាមដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។





ក្នុងនាមមេបញ្ជាការ  មេបញ្ជាការ រង  នាយទាហាន  នាយទាហានរង  និង ពលទាហាន   ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង  សូមគោរព ជូនពរ  សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  សូមមានសុខភាពល្អ បរិបូរណ៍  កម្លាំង មាំមួន  ប្រាជ្ញា ឈ្លាសវៃ  ជន្មាយុ យឺនយូរ  ដេីម្បី បន្តដឹកនាំ មាតុភូមិ កម្ពុជា ជាទីស្នេហានៃយេីង ឆ្ពោះ ទៅ រក សុខសន្តិភាព  ស្ថិរភាព  វិបុលសុខ  និង ការអភិវឌ្ឍន៍ ឲ្យកាន់តែរីកចម្រើន លេីគ្រប់វិស័យ  ៕សុក្ខារិន